ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ដែលតាមដានវិស័យសិល្បៈ រមែងបានដឹងហើយថា កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស ពោលគឺកញ្ញា ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្ររបស់ពួកគេ។

តួយ៉ាងចំពោះ មិត្តភាពរបស់តារាស្រីមួយគូនេះ ត្រូវបានគេសង្កេតឃើញថាអ្នកទាំង២មានភាពស្និទ្ធស្នាល និងស្រលាញ់គ្នាខ្លាំង ដូចបងប្អូន។

ដោយឡែកថ្មីៗនេះ ក៏មានការចែកចាញវីដេអូរបស់អ្នកទាំង២  ឱបថើបគ្នា យ៉ាងសប្បាយរីករាយ ជាមួយសម្លេងសើចខ្លាំងៗ ធ្វើឲ្យអ្នកទស្សនាចម្លែកចិត្ត ព្រោះតែមិននឹកស្មានថាពេលជួបគ្នាម្ដងៗ តារាស្រីមួយគូនេះ ស្ទុះទៅប្រលែងគ្នាដល់ម្លឹងសោះ។

យ៉ាងណាមិញទង្វើនេះ បានបង្ហាញពីទំនាក់ទំនងមិត្តភាពដ៏ល្អ របស់ពួកគេទាំង២ ហើយបើទោះជាធ្វើការរួមទ្រនំ និងមានអាជីពដូចគ្នាមែន ក៏ឱក សុគន្ធកញ្ញា និងសុគន្ធ និសា នៅតែស្រលាញ់គ្នាខ្លាំង ហាក់បីដូចជាបងប្អូនដែរ ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ឱក សុគន្ធកញ្ញា និងសុគន្ធ និសា
ឱក សុគន្ធកញ្ញា និងសុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា