ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សោភា និងតារាចម្រៀងប្រុសដែលនិយមតុបតែងខ្លួនបែបកូរ៉េ លោក Step គឺជាដៃគូថតស្ពតពាណិជ្ជកម្ម ក៏ដូចជាចម្រៀងផ្សេងៗដែលទទួលបានការគាំទ្រជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះទំនាក់ទំនង រវាងអ្នកទាំងពីរ អាចនិយាយបានថាមានភាពជិតស្និទ្ធគ្នាខ្លាំង ថែមទៀតផង។

ជាក់ស្ដែង កាលពីម្សិលមិញនេះ នៅក្នុងឱកាសខួបគម្រប់អាយុ២៤ឆ្នាំនេះដែរ តារាប្រុសរូបសង្ហា លោក Step ត្រូវបានតារាចម្រៀងរៀមច្បង អ្នកនាង ពេជ្រ សោភា បានរៀបចំកម្មវិធីSurprise ខួបកំណើតដល់រូបលោក នៅលើឆាកប្រគុំតន្ត្រីរបស់ទូរទស្សន៍មួយ ដែលធ្វើឲ្យលោករំភើបចិត្តជាខ្លាំង នៅពេលដែលរៀមច្បងបាន Surprise បែបនេះដាក់ខ្លួន។

ជាមួយគ្នានេះដែរ ក៏មានបណ្ដាអ្នកគាំទ្ររបស់លោកជាច្រើន បានសម្ដែងក្ដីរំភើបជំនួសលោក និងថែមទាំងបានសរសេរសារជូនពរថ្ងៃកំណើត តារាប្រុសរូបនេះផងដែរ៕

Step
ពេជ្រ​ សោភា និងStep
Step
Step

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា