ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះលោកមង្គល ទីណា ហាក់ដូចជាស្ងាត់នៅក្នុងវិស័យសិល្បៈចម្រៀងឈឹង ធ្វើឲ្យអ្នកគាំទ្រតែងតែនឹករលឹកដល់រូបលោកជានិច្ច តាមរយៈការស្តាប់នូវចម្រៀងចាស់ៗរបស់តារារូបនេះ។

តែពេលនេះដែរ តារារូបនេះ កំពុងតែមានសេចក្តីសុខ ជាមួយនឹងគ្រួសារ ក្រោយទទួលបានកូនប្រុសស្រី ដែលមានមុខមាត់ដ៏គួរឲ្យស្រលាញ់ ស្របពេលដែលអ្នកគាំទ្រមួយចំនួនមិនដឹងទាល់តែសោះថា តារារូបនេះមានប្រពន្ធកូនរួចមកហើយ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារារូបនេះ ជាមួយនឹងភរិយាបានបញ្ចេញភាពផ្អែមល្ហែមនឹងគ្នានៅលើឆ្នេរសមុទ្រ ក្នុងឱកាសពិធីខួបកំណើតរបស់លោកផ្ទាល់ជាមួយនឹងនំខេកមួយ ដែលពោរពេញដោយភាពរីករាយ មិនត្រឹមតែប៉ុណ្ណោះមើលទៅពិតជាមានសុភមង្គលខ្លាំងមែនទែន។

ស្របពេលជាមួយគ្នានេះដែរ ក្រោយពីបានឃើញរូបភាពដ៏មានសុភមង្គលរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនក៏បានជូនពរដល់លោកបន្ថែម ឲ្យកាន់តែមានសុភមង្គលខ្លាំងឡើង នៅក្នុងថ្ងៃពិសេសរបស់តារារូបនេះផងដែរ៕

ង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

មង្គល ទីណា និងគ្រួសារ
មង្គល ទីណា ក្នុងថ្ងៃកំណើត
មង្គល ទីណា ក្នុងថ្ងៃកំណើត
មង្គល ទីណា ក្នុងថ្ងៃកំណើត
មង្គល ទីណា ក្នុងថ្ងៃកំណើត
មង្គល ទីណា ក្នុងថ្ងៃកំណើត
មង្គល ទីណា ក្នុងថ្ងៃកំណើត
មង្គល ទីណា ក្នុងថ្ងៃកំណើត
មង្គល ទីណា ក្នុងថ្ងៃកំណើត
មង្គល ទីណា ក្នុងថ្ងៃកំណើត
មង្គល ទីណា ក្នុងថ្ងៃកំណើត
មង្គល ទីណា ក្នុងថ្ងៃកំណើត
នំខេកមង្គល ទីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មង្គល ទីណា