ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងដ៏ល្បីឈ្មោះលោកឆន សុវណ្ណរាជ បានធ្វើពិធីបុណ្យមួយ ជាមួយនឹងគ្រួសាររបស់លោក ពោរពេញដោយសុភមង្គល ដោយក្នុងនោះ លោកទៅដើម្បីមកធ្វើបុណ្យចែកទាន នៅស្រុកកំណើតខាងលោកឪពុកនៅខេត្តតាកែវ។

នៅក្នុងនោះដែរ ឃើញថាលោកបានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងការធ្វើបុណ្យមួយនេះយ៉ាងអធិកអធម ក្រោមការជួបជុំបងប្អូន ឬគ្រួសារទាំងអស់ ស្របពេលជាមួយគ្នានេះដែរ តារារូបនេះបានធ្វើការថតរូប ជាមួយនឹងលោកឪពុកជាទីស្រលាញ់របស់ខ្លួនជាលើកដំបូងផងដែរ។

ក្រោយពីបានឃើញមុខមាត់ លោកឪពុករបស់តារារូបនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ព្រឺតតែម្តង ដោយសារតែមិនធ្លាប់ឃើញលោក បង្ហោះរូបបែបនេះ ជាមួយនឹងឪពុកពីមុនមកទេ តែអ្វីដែលសំខាន់នោះ គឺលោកមានមុខមាត់កាត់ទៅរកឪពុកខ្លាំងមែនទែន។

មិនត្រឹមតែប៉ុណ្ណោះនោះទេ សូម្បីតែអ្នកគាំទ្រនោះ ក៏នាំគ្នាលាន់មាត់ថាលោក មានមុខមាត់កាត់ទៅរកឪពុកជាទីស្រលាញ់ដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ និងគ្រួសារ
ឆន សុវណ្ណរាជ និងគ្រួសារ
ឆន សុវណ្ណរាជ និងគ្រួសារ
ឆន សុវណ្ណរាជ និងគ្រួសារ
ឆន សុវណ្ណរាជ និងឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ