ពោធិ៍សាត់៖ ក្រោយពីបានភ្ជាប់ពីជាមួយនឹងគូដណ្តឹងរូបស្អាត តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក នី រតនា កាន់តែបង្ហាញក្តីស្រលាញ់ចំពោះគូណ្តឹងរបស់ខ្លួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនគ្រប់គ្នាតែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារារូបនេះ បានធ្វើដំណើរទៅលើទឹកដីខេត្ត នៅក្នុងដំណើរកម្សាន្ត ជាលក្ខណៈគ្រួសាររបស់ពួកគេ ដោយមើលទៅពិតជាមានសុភមង្គលមែនទែន ស្របពេលដែលរូបភាពស្វីតៗ ជាមួយគ្រួសារដែលលោកបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់លោក។

នៅក្នុងនោះលោកក៏បាននិយាយយ៉ាងដូច្នោះថា៖«ដំណើរកំសាន្តដ៏សប្បាយរីករាយជាមួយសំណព្វចិត្ត និងគ្រួសាររបស់ខ្ញុំនៅទឹកធ្លាក់ច្រកល្អៀង(យ៉ោក) ខេត្តពោធិ៍សាត់ !ស្នាមញញឹមធម្មជាតិ ជាក្ដីសុខមួយសម្រាប់យើងខ្ញុំទាំងអស់គ្នា ជួបគ្នាថ្ងៃក្រោយទៀត ទឹកធ្លាក់ច្រកល្អៀង»។

ក្រោយពីបានឃើញរូបភាពដោយពោរពេញ ដោយសុភមង្គលរបស់តារារូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ច្រណែនគ្រប់គ្នាតែម្តង មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានជូនពរឲ្យអ្នកទាំងពីរមានសុភមង្គលបែបនេះរហូតទៀតផង៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នី រតនា និងគូដណ្តឹង
នី រតនា និងគូដណ្តឹង
នី រតនា ពេលដើរលេងជាមួយគ្រួសារ
នី រតនា ពេលដើរលេងជាមួយគ្រួសារ
នី រតនា ពេលដើរលេងជាមួយគ្រួសារ
នី រតនា ពេលដើរលេងជាមួយគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា