រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​លង់ទឹក​ស្លាប់​រក​សព​មិនឃើញ​អស់​រយៈពេល​មួយ​យប់​មក​ហើយ ពេល​ដែល​គាត់​ជិះ​ស្នោ​ក្នុង​ស្រះ​ទឹក ហើយ​អង្គុយ​ផឹកស្រា និង​ច្រៀង​លេងបណ្តើរ តែ​ចៃដន្យ​ក្រឡាប់​ស្នោ​បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ស្រះ​ត្រពាំង​អង្គ ភូមិ​ច្រេស​ខាងជើង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ ហើយ រហូត​មក​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ប្រជាពលរដ្ឋ និង​សាច់ញាតិ​រាវរក​សព​ពុំ​ទាន់​ឃើញ​នៅឡើយ ។

ជន​រង​គ្រោះ​ដែល​លង់ទឹក​ស្លាប់​ឈ្មោះ​អ៊ូ ឡាំ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ កើតហេតុ​ខាងលើ ។

តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​ចុះ​ជិះ​លើ​ស្នោ​បណ្តែត​ទឹក និង​ផឹកស្រា​ច្រៀង​លេង ។ ដោយសារ​តែ​ស្រវឹង ចៃដន្យ​ស្នោ​បាន​ក្រឡាប់ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក រក​សព​ពុំ​ឃើញ ។ បន្ទាប់​ពី​គ្រោះថ្នាក់​នេះ​កើតឡើង បងប្អូន និង​អ្នក​ភូមិ​ក៍បាន​នាំ​គ្នា​រាវរក​សព ហើយ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តែ​មិនឃើញ ។ ទន្ទឹម​នឹង​នោះ ក្រុម​គ្រួសារ​ក៍បាន​រៀបចំ​ធ្វើ​រោង​នៅ​ក្បែរ​មាត់​ស្រះទឹក​នោះ​ត្រៀម​ធ្វើបុណ្យ​ជា​ស្រេច​ផង​ដែរ ។ បន្ទាប់​ពី​រាវរកសព​​ពុំ​ឃើញ ក្រុម​គ្រួសារ​ក៏​បាន​ទន្ទឹងរង់ចាំ​សព​អណ្តែត​ឡើង ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

បុរស​ចំណាស់​ម្នាក់​បាន​លង់ទឹក​ស្លាប់​រក​សព​មិនឃើញ​
បុរស​ចំណាស់​ម្នាក់​បាន​លង់ទឹក​ស្លាប់​រក​សព​មិនឃើញ​
បុរស​ចំណាស់​ម្នាក់​បាន​លង់ទឹក​ស្លាប់​រក​សព​មិនឃើញ​
បុរស​ចំណាស់​ម្នាក់​បាន​លង់ទឹក​ស្លាប់​រក​សព​មិនឃើញ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]