(ភ្នំពេញ)៖ កាលពីល្ងាចម្សិលមិញនេះ មហាជនបានសម្តែងនូវភាពសប្បាយរីករាយជាខ្លាំង ជាពិសេសនោះអ្នកគាំទ្រ របស់កញ្ញា ឱកសុគន្ធកញ្ញ និង លោក Mark Prin ដែលជាតារាសម្តែងថៃដ៏មានប្រជាប្រិយភាពខ្លាំង ក្នុងប្រទាប់យុវវ័យសម័យថ្មីនោះ បានរូមគ្នាសម្តែងក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ ធ្វើឱ្យទស្សនិកជន នាំគ្នាទៅទស្សនាយ៉ាងកុះករ។

អ្វីដែលពិសេសនោះ តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា បានប៉ះគ្នាជាមួយនឹង លោក Mark Prin លើកដំបូង ពិតជាមានការសម្តែងយ៉ាងស៊ីចង្វាក់ ប្លែកភ្នែក និងពិតជាទាក់ទាញអារម្មណ៍ អ្នកទស្សនាបានជាខ្លាំង។

ជាការកត់សម្គាល់ លោក Mark Prin បានបង្ហាញវត្តមាន នៅលើទឹកដីប្រទេសកម្ពុជា តាមរយៈការអញ្ជើញ ដើម្បីចូលរួមកម្មវិធីបើកសម្ពោធហាង Superdry នៅក្នុងផ្សារទំនើបអ៊ីអនសែនសុខ កាលពីល្ងាច ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨ បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាយ៉ាងច្រើនសម្តែងសេចក្តីរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ដោយពួកគេបានឃើញផ្ទាល់ភ្នែកនូវតារាក្នុងដួងចិត្តដ៏ល្បីរបស់ពួកគេ រហូតដល់មានទស្សនិកជនខ្លះទៀតទៅទទួលដល់អាកាសយន្តដ្ឋានភ្នំពេញទៀតផង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្នុងកម្មវិធីនោះផងដែរ គឺកាន់តែបង្កបរិយាកាសសប្បាយរីករាយឡើងទ្វេដង ខណៈមានការចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា រួមនឹងតារាល្បីៗដទៃទៀតផងដែរ ។

សូមទស្សនារូបភាពខាងក្រោមរបស់កំពូលតារាចម្រៀងខ្មែរ កញ្ញា ឱក សុគន្ធកញ្ញា និង លោក Mark Prin ខាងក្រោម៖

ឱក សុគន្ធកញ្ញា
Mark Prin
Mark Prin និង កញ្ញា ឱក សុគន្ធកញ្ញា
Mark Prin និង កញ្ញា ឱក សុគន្ធកញ្ញា
Mark Prin និង កញ្ញា ឱក សុគន្ធកញ្ញា
Mark Prin
Mark Prin
Mark Prin
ឱក សុគន្ធកញ្ញា
Mark Prin

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា