បាត់ដំបង៖ ក្រោយពីផ្ទុះរឿងតារាសម្ដែង និងជាពិធីករល្បីឈ្មោះលោក ប៉ែន​ ចំរ៉ុង មានទំនាក់ទំនងស្នេហា នឹងនារីវ័យក្មេងរួចមក ព័ត៌មាននេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល ស្រឡាំងកាំងខ្លាំងតែម្ដង។

តួយ៉ាង តារារូបនេះហាក់ដូចជាមិនខ្វល់ ឬបញ្ចេញប្រតិកម្មអ្វីសោះ បើទោះជារឿងមួយនេះកំពុងត្រូវបានគេយកមកពិភាក្សាយ៉ាងណាក៏ដោយ។

អ្វីដែលសំខាន់ ស្រាប់តែម្សិលមិញនេះលោក បែរជាដាច់ចិត្តទម្លាយ រូបភាពលក្ខណៈគ្រួសារជាមួយនារី ដែលល្បីថាជាប្រពន្ធថ្មីនោះ លើគណនីហ្វេសប៊ុករបស់ខ្លួន  ឲ្យឃើញពីសកម្មភាពជួបជុំ ទទួលទានអាហារយ៉ាងរីករាយ នៅលើទឹកដីស្រុកកំណើត នាខេត្តបាត់ដំបង ។

ការបង្ហាញរូបភាពឲ្យសាធារណៈជនបានដឹងបែបនេះ អាចបញ្ជាក់បានថា លោកនឹងនារីរូបស្រស់នោះ ពិតជាមានទំនាក់ទំនងស្និទ្ធស្នាលគ្នាមែន ព្រោះកន្លងមកតារារូបនេះ កម្របង្ហោះរូបភាពគ្រួសារនៅស្រុកកំណើតដូច្នេះ ឲ្យទស្សនិកជនបានឃើញខ្លាំងណាស់។

យ៉ាងណាមិញ ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួន ផ្ញើសារជូនពរពួកគេ ដោយសង្ឃឹមថាអ្នកទាំង២ មុខជាមានដំណឹងល្អក្នុងពេលដ៏ខ្លីនេះមិនខាន៕

ប៉ែន​ ចំរ៉ុង
ប៉ែន​ ចំរ៉ុង
គ្រួសារ ប៉ែន​ ចំរ៉ុង
គ្រួសារ ប៉ែន​ ចំរ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង