កាលពីពេលថ្មីៗនេះ វីដេអូបំភាន់ភ្នែកមួយ ដែលបង្ហាញពីរូបភាពអាសអាភាស ចេញពីភ្លើងលំអរ សំរាប់ពីធីបុណ្យណូអែល នៅទីក្រុង Brighton ត្រូវបានបង្ហោះទៅក្នុង គេហទំព័រ YouTube។

វីដេអូដែលមានរយៈពេលជាងមួយនាទី បានបង្ហាញពីលក្ខណៈពិសេស របស់ទីកន្លែងដែលមាននៅតាមមាត់សមុទ្រក្នុងទីក្រុង Brighton ប្រទេសអង់គ្លេស ទទួលបានការទាក់ទាញយា៉ងខ្លាំង ក្នុងគេហទំព័រ YouTube ក្នុងរយៈពេលតិចជាង ៤៨ម៉ោង មានចំនួនអ្នកមើលរហូតដល់ ៧២០,០០០ដង។ ក្នុងវីដេអូមួយនោះគេបានដាក់ចំណងជើងថា "នេះជាអ្វីដែលក្រុមប្រឹក្សា Brighton ចង់បង្ហាញជាមួយនឹងភ្លើងលំអរ សំរាប់ពិធីបុណ្យណូអែល" វាបានបង្ហាញនូវរូបភាពដែលជាច្រើនដែល មានលក្ខណៈអាសអាភាសបន្តិច ព្រមទាំងពាក្យសំដីខឹងសម្បារ ដែលធ្វើឡើងដោយភ្លើងលំអរនោះ។

ក្រុមប្រឹក្សារបស់ Brighton បានចេញមុខ ធ្វើការបកស្រាយពីបញ្ហាភ្លើងលំអរ៖ វីដេអូនេះគ្រាន់តែជា វីដេអូបំភាន់ភ្នែកមួយតែប៉ុណ្ណោះ ប៉ុន្ដែវាបានធ្វើឲ្យប្រជាជនជាច្រើនញញឹម និងមានមនុស្សជាច្រើនបាននិយាយពី Brighton ហើយនេះគឺជារឿងល្អមួយសំរាប់ពីធីបុណ្យណូអែលផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះវីដេអូមួយនេះ? សូមទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]