ភ្នំពេញ ៖ ជនសង្ស័យម្នាក់ សកម្មគាស់ ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្ដិ ត្រូវនគរ បាលប៉ុស្ដិ៍កាកាប ឃាត់ខ្លួនបានជាក់ស្ដែង បន្ទាប់ពីកម្លាំងនគរបាល ចុះឃ្លាំចាំមើល ហើយឃើញកំពុងតែប្រមូលរបស់របរយក ទៅលក់ ។ ហេតុការណ៍ឃាត់ខ្លួនកើតឡើង កាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀល ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១២ ស្ថិតនៅក្នុង ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ុល វឌ្ឍនា ហៅ ឡែន ភេទប្រុស អាយុ២៤ ឆ្នាំ មានមុខ របរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិ-សង្កាត់ កើតហេតុ ត្រូវនគរបាលឃាត់ខ្លួនបាន បន្ទាប់ ពីគេធ្វើសកម្មភាពលួចគាស់ផ្ទះយកសម្ភារៈហើយជញ្ជូនយកទៅលក់។ ចំណែកឯជនរង គ្រោះទី១-ឈ្មោះ លេង ឃី ភេទប្រុស អាយុ ៦៨ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ រស់នៅ ក្នុងភូមិ-សង្កាត់កើតហេតុ បាត់បង់សម្ភារៈ កាបូបស្ពាយ៤ ទី២-ឈ្មោះ កែវ ម៉ាយ ភេទ ស្រី អាយុ ៣៣ឆ្នាំ ជាមេផ្ទះ រស់នៅក្នុង ភូមិ-សង្កាត់កើតហេតុ ជាមួយគ្នា បាត់បង់ កង្ហារ ៣ អាំភ្លី១ និងសម្ភារៈក្នុងផ្ទះជាច្រើន។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ ជន សង្ស័យបានគាស់ដំបូលផ្ទះជនរងគ្រោះចូលទៅសម្ងំក្នុងផ្ទះរបស់ជនរងគ្រោះស្របពេលដែលជនរងគ្រោះជូនប្រពន្ធទៅមន្ទីរពេទ្យ ដោយទុកឱ្យកូនស្រីម្នាក់នៅមើលផ្ទះ លុះ ពេលឱកាសល្អជនសង្ស័យក៏ប្រមូលបានកាបូបស្ពាយ ៤ រួចហើយគាស់សោទ្វារក្រោយ ចេញទៅបាត់ លុះជនរងគ្រោះត្រឡប់មកពី មន្ទីពេទ្យវិញ ឃើញទ្វារទូចំហរ សង្ស័យ ដើរទៅពិនិត្យមើល ទើបដឹងបាត់កាបូប ស្ពាយ ៤ រហូតដល់ថ្ងៃទី១២ ខែមីនា ទើប មកដាក់ពាក្យបណ្ដឹង ។

នៅថ្ងៃទី ១៣ ខែ មីនា នគរបាលក៏បានចុះទៅឃ្លាំមើលទើប ប្រទះឃើញជនសង្ស័យម្នាក់កំពុងប្រមូល ឥវ៉ាន់យកទៅលក់។ តែជនសង្ស័យគ្រាន់តែ ឃើញនគរបាលភ្លាម មិនដឹងហេតុអ្វី ស្រាប់ តែរត់គេចខ្លួន ពេលនោះនគរបាលក៏ដេញ តាមរហូតឃាត់ខ្លួនបាន លុះពេលឃាត់បាន ធ្វើការសាកសួរទើបដឹងថា ជនសង្ស័យ គឺ ជាមុខសញ្ញាចាស់គាស់ផ្ទះរបស់ជនរងគ្រោះទី១ ។ មិនតែប៉ុណ្ណោះ នៅព្រឹកថ្ងៃទី ១៣ ខែមីនា គេបានធ្វើសកម្មភាពគាស់ផ្ទះប្រជា ពលរដ្ឋម្នាក់គឺឈ្មោះ កែវ ម៉ាយ ដោយមាន ទាំងវត្ថុតាង ជាក់ស្ដែង ក៏ឃាត់ខ្លួន និងដក ហូតវត្ថុតាងមកកាន់ប៉ុស្ដិ៍តែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]