ភ្នំពេញ៖ ទំនាក់ទំនងស្នេហារបស់ពិធីការិនីរូបស្រស់អ្នកនាង សុខ សោម៉ាវត្តី និងកីឡាកររូបសង្ហាលោក លី វ៉ាហេទ កាន់តែមានភាពផ្អែមផ្ហែម នឹងបើកចំហខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

តួយ៉ាង មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា អ្នកនាង សុខ សោម៉ាវត្តី តែងតែលួចបង្ហើបប្រាប់ពីគម្រោងនៅថ្ងៃមុខជារឿយៗ តាមរយៈអត្ថន័យសារនឹងរូបភាពដែលខ្លួនបានបង្ហោះកន្លងមក។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ ស្រាប់តែយប់មិញនេះ អ្នកម៉ាក់វ័យក្មេងរូបនេះ បានទម្លាយរូបភាពជាមួយមិត្តប្រុសសំណព្វចិត្ត ដោយបន្ថែម Caption យ៉ាងមានន័យថា៖

«ពេលចូលផ្ទះថ្មីចង់បានរូបនិងតាំងបន្ទប់ Ly Vahed ចាត់ការអោយផង bro ហាហាហាហា» 

សារនឹងរូបភាបនេះ បានធ្វើឲ្យទស្សនិកជន មិត្តអ្នកគាំទ្រជាច្រើន កាន់តែជ្រាបច្បាស់ថា អ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងមិនធម្មតានោះទេ ព្រោះគ្រាន់តែត្រៀមចូលនៅផ្ទះថ្មីភ្លាម សុខ សោម៉ាវត្តី ទាមទារឲ្យ លី វ៉ាហេទ ដាក់តាំងរូបជាមួយគ្នាបែបនេះទៅហើយ។

ទាំងនេះអាចជាតម្រុយប្រាប់បានថា ប្រហែលជាមិនយូរទៀតទេ គូស្នេហ៍តារាវ័យក្មេងមួយគូនេះ មុខជាមានដំណឹងល្អឆាប់ៗនេះមិនខាន៕

សុខ សោម៉ាវត្តី និងលី វ៉ាហេទ
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងលី វ៉ាហេទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី