ភ្នំពេញ ៖ បើទោះបីជា តារាចម្រៀងវ័យក្មេងស្រស់សង្ហា លោក សុវត្ថិ មុនីវណ្ណ ទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែសន្ទុះនៃការគាំទ្រមិនឲ្យចាញ់តារាចម្រៀងរៀមច្បងប៉ុន្មាននោះទេ។

ជាក់ស្ដែង នៅក្នុងព្រឹត្តិការណ៍សម្ពោធហាងសម្លៀកបំពាក់ដ៏ធំមួយ ដោយមានការចូលរួមពី តារាសម្ដែងរូបសង្ហាថៃដ៏ល្បី លោក Mark Prin គេសង្កេតឃើញថា មានការចូលរួមពីសំណាក់អ្នកគាំទ្រ តារាសម្ដែងប្រុសរូបនេះច្រើនមិនធម្មតានោះឡើយ ។

យ៉ាងមិញរីឯ តារាចម្រៀងប្រុសរូបសង្ហា លោក សុវត្ថិ មុនីវណ្ណ វិញក៏មិនឲ្យចាញ់កម្លោះសង្ហា Mark Prin នោះដែរ។ ដោយតារាប្រុសវ័យក្មេងរូបនេះ ត្រូវបានអ្នកគាំទ្ររោមសុំថត រកតែផ្លូវដើរសឹងមិនចង់បាន។

យ៉ាងណាក្ដី នេះគឺជាភាពជោគជ័យមួយ ដែលតារាប្រុសរូបនេះទទួលបាន ព្រោះជាទូទៅកម្រមានតារាចម្រៀងវ័យក្មេងណា អាចឆក់យកប្រជាប្រិយភាពខ្លាំងបែបនេះ ពីហ្វេនដូចលោក ខ្លាំងណាស់៕ 

សូមទស្សនាវីដេអូខាងក្រោម៖

សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ