ថៃ៖ ជាការពិតណាស់ការបាត់ខ្លួន របស់ក្រុមកីឡាករវ័យក្មេងទាំង១៣រូប កំពុងតែត្រូវបានអ្នកលេងបណ្ដាញសង្គមតាមដានមិនដាច់ ព្រោះតែចង់ដឹងពីស្ថានភាពនៃការជួយសង្គ្រោះ ថាពួកគេមានទាំងនោះ មានសុវត្ថិភាពឬយ៉ាងណាទៅហើយ។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ កាលពីប៉ុន្មានម៉ោងមុននេះ មានអ្នកសង្គ្រោះប៉ុន្មាននាក់ត្រូវបានឆក់ខ្សែភ្លើង ខណៈពួកគេកំពុងតែស្វែងរក ក្រុមកីឡាករ១៣រូបដែលបាត់ខ្លួនក្នុងរូងភ្នំ  តែសំណាងល្អ អ្នកទាំងនោះត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។

គួរបញ្ជាក់ដែរថា ក្មេងជំទង់១២នាក់និងគ្រូបង្វឹកម្នាក់សរុប១៣នោះ បានបាត់ខ្លួនកាលពីថ្ងៃ សៅរ៍ទី២៣ ខែ មិថុនា ឆ្នាំ២០១៨ មកដល់ពេលនេះគឺនៅមិនទាន់រកឃើញឡើយ។ យ៉ាងណាមិញ ក្រុមជួយសង្គ្រោះរបស់ប្រទេសថៃ នៅតែស្វែងរកបន្ត បើទោះជាឥលូវពួកគេកំពុងមានឧបសគ្គខ្លាំ៉ងយ៉ាងណាក៏ដោយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

អ្នកសង្គ្រោះ
អ្នកសង្គ្រោះ
អ្នកសង្គ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]