ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែងល្បីឈ្មោះ នាយពាក់មី បានបើកបង្ហាញនូវមុខមាត់ក្រុមគ្រួសារ បងប្អូនសិល្បៈរបស់ខ្លួន ដែលមានប្រិយមិត្តទស្សនិកជនមួយចំនួន នៅមិនទាន់បានស្គាល់។

យ៉ាងណាមិញ កន្លងមានមហាជនជាច្រើនបានជ្រាបហើយថា តារាកំប្លែងល្បីឈ្មោះ នាយពាក់មី មានប្អូនប្រុសចំនួន២នាក់ ដែលដើរតាមគន្លងរបស់ខ្លួន គឺនាយគ្រឿន និងនាយក្រាន់ ដោយអ្នកទាំង៣សុទ្ធសឹងតែមានគ្រួសាររួចរៀងៗខ្លួន។

ដោយឡែក ថ្មីៗនេះនាយពាក់មីក៏បានបើកបង្ហាញនូវមុខមាត់ កូនៗរបស់លោកទាំង៣ ដែលអ្នកគាំទ្រជាច្រើនរំពឹងថា តារាកំប្លែងទាំង៣ដួងនេះ នឹងបង្ហាត់កូនៗរបស់ខ្លួន ឲ្យដើរតាមគន្លងសិល្បៈ ដូចជាលោកឪពុកជាក់ជាមិនខាន។

ជាក់ស្តែង ដូចជាមួយរយៈចុងក្រោយនេះ នាយ ពាក់មី ក៏បានបណ្តុះកូនប្រុសស្រីរបស់លោក ឲ្យចូលប្រឡូកក្នុងវិស័យកំប្លែង និងវិស័យសម្តែងខ្សែភាពយន្តថែមទៀតផង៕   

នាយក្រាន់
នាយពាក់មី និងកូនៗ
នាយគ្រឿន និងកូនៗ
នាយក្រាន់ និងកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី