ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបាន ជ្រាបរួចមកហើយថា ជារឿយៗតារាសម្ដែង និងបង្ហាញម៉ូតដ៏មានប្រជាប្រិយភាព លោក រតនៈ ពិសិដ្ឋ តែងតែបង្ហាញរូបភាព បែបស៊ិចស៊ី បញ្ចេញរូបរាង ដ៏ទាក់ទាញ លើបណ្ដាញសង្គមនានា ផងដែរ ។

ហើយជាពិសេសនោះ គ្រប់រូបភាពរបស់ តារាប្រុសសង្ហារូបនេះ បើទោះបីជាមានភាពស៊ិចស៊ីយ៉ាងណា ក៏លោកនៅតែទទួលបានការកោតសរសើរ ពីមហាជនថាជា តារាប្រុសដែលមានរូបរាងស្រស់សង្ហា មិនចាញ់តារាបរទេសនោះឡើយ ។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យ ប្រិយមិត្តមិននឹកស្មានដល់នោះ គឺកាលពីព្រឹកមិញនេះដែរ តារាសម្ដែងប្រុស លោក រតនៈ ពិសិដ្ឋ បានធ្វើការបង្ហោះរូបភាពមួយសន្លឹក នៅលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាម ដែលបានបង្ហាញគ្រប់គ្នា ឲ្យឃើញពីរូបរាងល្វែងក្រោមរបស់លោកទាំងស្រុងតែម្ដង ដោយគ្មានការបិទបាំងអ្វីបន្តិចទាល់តែសោះឡើយ។

ជាមួយគ្នានេះដែរ បន្ទាប់ពីឃើញរូបភាពបែបនេះភ្លាម ក៏មានប្រិយមិត្ត ជាច្រើនលាន់មាត់សរសើរលោកជាខ្លាំង ព្រោះជាទូទៅកម្រ មានតារាប្រុសណា ហ៊ានបញ្ចេញភាពស៊ិចស៊ីយ៉ាងដូច្នេះណាស់៕ 

រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ​ ពិសិដ្ឋ