កណ្ដាល៖ បច្ចុប្បន្ននេះគេសង្កេតឃើញថា មានតារាស្រីប្រុសល្បីជាច្រើននាក់ បានសម្រុកនាំគ្នា ធ្វើការងារសប្បុរសធម៌ជួយសង្គម ដូចជា ការចែកអំណោយដល់ជនទីទាល់ក្រ ចាស់ជរា ជនពិការ ក្មេងកំព្រា ជាដើម។ ទង្វើនេះបានធ្វើឲ្យមហាជនមានការកោតសរសើរជាខ្លាំង ព្រោះតែទឹកចិត្តដ៏ល្អរបស់តារាទាំងនោះ។

មិនខុសពីតារាដទៃ សូម្បីតែកញ្ញា ម៉ាក សែនសូនីតា  ដែលតារាសម្ដែងស្រីកំពុងមានឈ្មោះបោះសម្លេង ក្នុងស្រទាប់មិត្តៗយុវវ័យ ក៏មានចិត្តធម៌ខ្លាំង មិនធម្មតាដែរ។ដោយមុននេះបន្តិចនាង បាននាំយកអំណោយជាច្រើនដែលមានទាំង សម្ភារៈសិក្សា និងថវិការមួយចំនួន ទៅជូនក្មេងៗ លោកគ្រូ អ្នកគ្រូ នៅឯភូមិជយ័ឧត្តម ឃុំសំរោងធំ ខេត្តកណ្ដាល ជាមួយស្នាមញញឹមស្រស់គួរឲ្យស្រលាញ់។

នេះបើយោងតាមរូបភាព នឹងសារដែលកញ្ញា បានបង្ហោះដោយរៀបរាប់ទាំងក្ដីរំភើបថា៖

« ថ្ងៃនេះនាងខ្ញុំនឹងក្រុមគ្រួសារ បានមកចែកសៀវភៅចំនួន១ពាន់ជាងក្បាល ដោយក្នុង១កញ្ចប់មាន សៀវភៅ២ក្បាល ប៊ិច២ដើម បន្ទាត់១ ខ្មៅដៃ១ ប្រដាប់ខួងខ្មៅដៃ១ នឹងលុយ៤០០០៛ ហើយក៏មានថវិការជូនលោកគ្រូអ្នកគ្រូចំនួន១៦នាក់ ក្នុង​១នាក់​៤០០០០៛ផងដែរ។ ទឹកចិត្តទាំងអស់នេះ ក៏បានផ្លាស់ប្តូរស្នាមញញឹមនឹងភាពសប្បាយរីករាយយ៉ាងច្រើនដល់ពួកគាត់ទាំងអស់គ្នា ក៏អគុណដល់ព្រះតេជគុណ (វត្តជ័យឧត្តម) ដែរបានធ្វើចាត់ចែងកម្មវិធីនេះផងដែរ»។ 

មើលចុះទាំងស្អាត ទាំងចិត្តធម៌ ម៉ាក សែនសូនីតា មានទាំងព្រម រហូតដល់ថ្នាក់ហ៊ានចំណាយលុយខ្ទង់ពាន់ដុល្លារ ដើម្បីធ្វើរឿងសប្បុរសធម៌ទាំងនេះ ពិតជាមិនសរសើរមិនបានមែន ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា