ភ្នំពេញ៖ ត្រឹមតែរយៈពេលមួយខែរឿងរ៉ៅរបស់តារាល្បីៗជាច្រើនបានលេចលឺ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការចុះផ្សាយតាមរយៈ​សារព័ត៌មានជាច្រើន ក៏ប៉ុន្តែរឿងខ្លះ ធ្វើឲ្យអ្នកគាំទ្រ សឹងតែមិនចង់ជឿទៀតផង។

នៅក្នុងនោះដែរ ឃើញថាមានតារា៤ដួង​ ដែលធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់អារម្មណ៍យ៉ាងខ្លាំង ក្រោយបានដឹងដំណឹងសំខាន់ៗរបស់ពួកគេទាំងអស់ នៅក្នុងអំឡុងខែមួយនេះ ស្របពេលជាមួយគ្នានេះដែរ ខ្មែរឡូត នឹងបង្ហាញតារាប៉ុន្មានដួងនេះដែលមានរឿងគួរឲ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

ដោយក្នុងនោះមានដូចជា៖

១.កញ្ញាសុគន្ធកញ្ញា៖ បានរៀបចំពិធីឡើងគេហដ្ឋានថ្មី ស្របពេលដែលមានពិធីចូលស្តីដណ្តឹងជាមួយនឹងគូស្នេហ៍របស់ខ្លួនយ៉ាងស្ងាត់ៗ និងមិនមានការបង្ហាញសារអ្វីឡើយ ដោយដំណឹងមួយនេះបានបែកធ្លាយតាមរយៈការបង្ហោះរូបភាពជាមួយនឹងគ្រួសាររបស់នាងប៉ុណ្ណោះ។ 

សុគន្ធកញ្ញា និងគូដណ្តឹង
សុគន្ធកញ្ញា និងគូដណ្តឹង

២.ញ៉ែម សុគន្ធ៖ នៅក្នុងថ្ងៃជាមួយគ្នានេះដែរ លោកញ៉ែម សុគន្ធ ក៏បានរៀបចំពិធីភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងវ័យក្មេងរបស់ខ្លួន នៅក្នុងថ្ងៃតែមួយជាមួយនឹងកញ្ញាសុគន្ធកញ្ញាផងដែរ។ ស្របពេលជាមួយនឹងថ្ងៃពិសេស របស់តារារូបនេះបានធ្វើឲ្យអ្នកគាំទ្រសឹងតែបើកភ្នែកធំៗ ព្រោះថាមិនធ្លាប់ឃើញលោកបង្ហាញមុខគូស្នេហ៍ពីមុនមកឡើយ។

ញ៉ែម សុគន្ធ និងគូដណ្តឹង
ញ៉ែម សុគន្ធ និងគូដណ្តឹង

៣.លោកប៉ែន ចំរុង៖ មិនត្រឹមតែមានរឿងគួរឲ្យភ្ញាក់ផ្អើលចំពោះតារាទាំងពីរខាងលើនេះក្នុងថ្ងៃតែមួយនោះទេ គឺសូម្បីតែលោកប៉ែន ចំរុង ក៏បានបែកធ្លាយវីដេអូ លោកនឹងភរិយាថ្មីដែលមានរូបសម្រស់ស្រស់ស្អាត ស្និទ្ធស្នាលជាមួយគ្នាយ៉ាងគួរឲ្យច្រណែន ហើយអ្វីដែលសំខាន់នោះ គឺអ្នកទាំងពីរស្គាល់គ្នាមិនក្រោម៥ឆ្នាំនោះទេ។

ប៉ែន ចំរុង និងភរិយាថ្មី
ប៉ែន ចំរុង និងភរិយាថ្មី
ប៉ែន ចំរុង និងភរិយាថ្មី

៤.អតីតគូណ្តឹង នីឡា បានភ្ជាប់ពាក្យ៖ កាលពីថ្ងៃទី១៤ ខែនេះដែលបានធ្វើការភ្ជាប់ពាក្យមុន តារាកំប្លែងរូបស្រស់កញ្ញា នីឡា ក្រោយបានផ្តាច់ទំនាក់ទំនងនឹងគ្នាបាន១ឆ្នាំ។

នីឡា និងអតីតគូដណ្តឹង
អតីតគូដណ្តឹងនីឡា និងគូដណ្តឹងថ្មី

៥.ព្រាប សុវត្ថិ និងខ្ញុង​៖ បានចាប់ដៃគ្នារកស៊ីផ្នែកអចនទ្រព្យ៖ រឿងមួយនេះក៏បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើលដែល ដោយមិននឹកស្មានថាតារាទាំងពីរនេះ ស្ថិតនៅក្នុងផ្នែកសិល្បៈផ្សេងពីគ្នា តែពួកគេបានបន្ថែមអាជីពរកស៊ីផ្នែកអចនទ្រព្យ បែបនេះ ខណៈពេលដែលការងារសិល្បៈរីកចម្រើនមិនធម្មតា៕

ព្រាប សុវត្ថិ បើកការរកស៊ីថ្មី ជាមួយខ្ញុង
ព្រាប សុវត្ថិ បើកការរកស៊ីថ្មី ជាមួយខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញ៉ែម សុគន្ធ