សហរដ្ឋអាមេរិក ៖ កាលពីដើមខែមិថុនានេះ តារាចម្រៀងរ៉េប លោក នេនទុំ បានចេញដំណើរទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក ជាមួយតារាល្បីៗជាច្រើនដួងទៀត ផងដែរ ។

យ៉ាងណាមិញ ចំពោះការចេញទៅសម្ដែងនៅឯនាយសមុទ្រនេះដែរ គឺលោកទទួលបានការគាំទ្រ ពីសំណាក់ប្រជាជនខ្មែរ ដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិក មិនធម្មតានោះទេ។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ ដោយយោងតាមរយៈវីដេអូ នៅក្នុងកម្មវិធីជប់លៀងខួបកំណើតមួយ តារាចម្រៀងរ៉េប លោក នេនទុំ បានឡើងច្រៀងជាមួយជនបរទេសម្នាក់ ដោយតារារូបនេះ បានឲ្យជនបរទេសរូបនោះ ច្រៀងរ៉េបជាភាសាអង់គ្លេស រីឯលោករ៉េបជាខ្មែរ ដែលធ្វើឲ្យភ្ញៀវនៅទីនោះ សើចផ្អើលកម្មវិធីតែម្ដង ។

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

នេនទុំ និងមិត្តសិល្បៈ
នេនទុំ និងជនបរទេស
នេនទុំ និងជនបរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នេនទុំ