(ភ្នំពេញ)៖ កាលពីថ្មីៗនេះ អ្នកនាង ផន សុផារី ដែលត្រូវបានស្គាល់ថាជា កូនស្រីថៅកែល្ខោនបាសាក់ ភី សុគន្ធ ទើបទទួលបានកូនស្រី ដែលមានសុខភាពល្អ និងគួរឲ្យស្រលាញ់។ 

ដោយឃើញកូនរបស់នាងមាន សុខភាពល្អមាំមួនបែបនេះ ក៏មានប្រិយមិត្តជាច្រើនបានសួរនាំនាង អំពីអាថ៌កំបាំង ក្នុងការទទួលបានកូនមួយដែលមានភាពឆ្លាត និងស្អាតបែបនេះ។

ដោយឃើញមានបណ្ដាអ្នកគាំទ្ររបស់នាង សួរអំពីរឿងនេះច្រើន ទើបពេលនេះកូនស្រីថៅកែល្ខោនបាសាក់ ភី សុគន្ធ អ្នកនាង ផន សុផារី រូបនេះបានបង្ហោះសារ ចែករំលែកបទពិសោធន៍ របស់នាង ទៅកាន់អ្នកគាំទ្រ។

ដើម្បីជ្រាបច្បាស់តោះទៅអាន ទាំងអស់គ្នា៖

«សូមជួយស៊ែរផង ដើម្បីឲ្យស្រ្តីដែលកំពុងតែមានផ្ទៃពោះ និងកំពុងបំបៅដោះកូនបានដឹង...នេះជាបទពិសោធន៍ និងចំណេះដឹងបន្តិចបន្តួច ដែលខ្ញុំចង់ចែករំលែកដល់បងប្អូនស្រី្តដែលកំពុងតែមានផ្ទៃពោះ។

ធ្លាប់លឺទេថា ពេលមានផ្ទៃពោះត្រូវតែញ៉ាំ ពងក្ងានដើម្បីឲ្យកូនឆ្លាត មានប្រាជ្ញា ... តែតាមពិតមានស៊ុតម៉្យាង ដែលមានគុណប្រយោជន៍ និងប្រូតេអុីនច្រើនលើសពងក្ងានគុណនិង10 គឺពងសត្វអូទ្រីស ព្រោះពេលញ៉ាំទៅធ្វើឲ្យ ទារកកើតមករឹងមាំ ឆ្លាត សាច់ស្អាត និងជាពិសេស មានសុខភាពល្អទាំងម្តាយទាំងកូន។ ពីមុនខ្ញុំក៏មិនជឿដែរ តែពេលកំណើត ប៊ែលឡាកូនស្រីខ្ញុំ ខ្ញុំញ៉ាំតែមួយគ្រាប់ប៉ុណ្ណោះ ពេលកើតមកឃើញថាសាច់ស្អាតមែន សក់ក៏ច្រើន ពេលនេះបានជិត៥ខែហើយអត់ដែលឈឺទេ ពេលដែលបំបៅដោះកូន ក៏ខ្ញុំញាំដែរ មិនតាលាន់ដូចពងក្ងានពងទាទេ ខំញ៉ាំពងអូទ្រីសបន្ថែមដើម្បីជីវជាតិទាំងនោះមកដល់កូន ឥឡូវឃើញថាថ្លោះកាមឹបមឹបតែម្តង នេះគ្រាន់តែជាបំណងល្អរបស់ខ្ញុំប៉ុណ្ណោះ បើខុសត្រូវអីសូមអធ្យាស្រ័យផង ព្រោះខ្ញុំអត់មានបានអីទេ»៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?  

អ្នកនាង ផន សុផារី
កូន អ្នកនាង ផន សុផារី
ពង អូទ្រឺស
អ្នកនាង ផន សុផារី និង កូន
កូន អ្នកនាង ផន សុផារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី