ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងទាំង៣រូប កំពុងតែទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញ មិនចាញ់តារារៀមច្បង ក៏ដូចជាឪពុករបស់ខ្លួនលោកព្រាប សុវត្ថិនោះទេ បច្ចុប្បន្ននេះតារាវ័យក្មេងទាំង៣សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ មានភាពមមាញឹកនៅក្នុងការងារសិល្បៈមិនធម្មតានោះទេ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើន ជាពិសេសអ្នកគាំទ្ររបស់ ម្ចាស់បទ«កែវភ្នែក»​ទាំង៣រូប ក្រោយពីចេញចម្រៀងជាលើកដំបូង ឃើញថាទទួលបានការគាំទ្រខ្លាំង ពេលនេះ ពួកគេបានចាប់ផ្តើមចេញចម្រៀង ជាបន្តបន្ទាប់រួមគ្នាម្តងទៀតហើយ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះតារាទាំង៣រូបបានធ្វើឲ្យបណ្តាអ្នកផ្សារនាំគ្នាអង្គុយ និងឈរមើលព្រាត ពេលឃើញកូនប្រុសសង្ហារបស់ព្រាប សុវត្ថិបញ្ចេញក្បាច់រាំយ៉ាងកប់ នៅក្នុងMVថ្មី កណ្តាលផ្សារបែបនេះ។

ស្របពេលជាមួយគ្នានេះដែរ ឃើញថាអ្នកផ្សារ មិនថាអ្នកលក់និងអ្នកដើរទិញនោះទេ នាំគ្នាអង្គុយមើលមិនដាក់ភ្នែកនោះទេ ពេលឃើញអ្នកទាំង៣នៅខាងក្រៅបែបនេះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាវ័យក្មេងទាំង៣
តារាវ័យក្មេងទាំង៣
តារាវ័យក្មេងទាំង៣ ពេលរាំនៅផ្សារ
តារាវ័យក្មេងទាំង៣ ពេលរាំនៅផ្សារ
តារាវ័យក្មេងទាំង៣ ពេលរាំនៅផ្សារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ សិរីវុឌ្ឍ