ភ្នំពេញ៖ សព្វថ្ងៃនេះកេរ្តិ៍ឈ្មោះ របស់តារាចម្រៀងស្រីរូបស្រស់កញ្ញា ឱក សុគន្ធកញ្ញា កំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រជាច្រើននាក់នៅក្នុងប្រទេសកម្ពុជា។ 

ស្របពេលដែលអតីតតារាចម្រៀងលោក សេន រ៉ានុត ដែលធ្លាប់ជាដៃគូចម្រៀងជាមួយនឹងកញ្ញា ឱក សុគន្ធកញ្ញា បានបាត់មុខឈឹង ពីវិស័យសិល្បៈទៅរស់នៅក្នុងជីវិតស្ងប់សុខមួយ នៅលើទឹកដីអាមេរិក។

តែទោះបីជាយ៉ាងនេះក្តី ក៏អ្នកគាំទ្រជាច្រើននាក់នៅតែចងចាំបទចម្រៀងពីរោះៗរបស់អ្នកទាំងពីរ ដែលធ្លាប់បានបកស្រាយរួមគ្នា នៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែផងដែរ ដោយកាលណោះល្បីណាស់ថា លោក សេន រ៉ានុត ក៏ជាប្រុសស្អាតប្រចាំផលិតកម្មទៀតផង។

ជាក់ស្តែងកាលពីម្សិលមិញនេះ អតីតតារាចម្រៀងលោក សេន រ៉ានុត ក៏បានបង្ហោះនូវរូបភាព ២ សន្លឹករបស់ខ្លួន ជាមួយនឹងកញ្ញា ឱក សុគន្ធកញ្ញា កាលពីជាង ១០ ឆ្នាំមុន។

ឃើញហើយពិតជាធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលណាស់នឹងសម្រស់របស់តារាចម្រៀងដៃគូទាំងពីរដួងនេះ ព្រោះគេមើលសឹងតែមិនស្គាល់ថា ជាអ្នកទាំងពីរកាលពីនៅវ័យជំទង់ ជំនាន់កាលចូលសិល្បៈដំបូងៗ៕

តោះមកទស្សនារូបភាពដូចខាងក្រោមជាមួយគ្នា៖  

ឱក សុគន្ធកញ្ញា បច្ចុប្បន្ន
ឱក សុគន្ធកញ្ញា បច្ចុប្បន្ន
ឱក សុគន្ធកញ្ញា បច្ចុប្បន្ន
សេន រ៉ានុត បច្ចុប្បន្ន
សេន រ៉ានុត បច្ចុប្បន្ន
សេន រ៉ានុត កាលពីមុន
ឱក សុគន្ធកញ្ញា និង សេន រ៉ានុត កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា