កំពត៖ តារាចម្រៀងស្រីវ័យក្មេងដែលទើបបញ្ចប់ជីវិតនៅលីវ ដោយព្រមរៀបការជាមួយស្វាមីសង្ហា អ្នកនាង អេន ជី កំពុងធ្វើឲ្យមហាជនមានការកោតសរសើរជាខ្លាំង ក្រោយពីឃើញសកម្មភាពសប្បុរសធម៌ដែលនាងបានធ្វើ។

តាមរយៈរូបភាព ដែលនាងបានបង្ហោះ បានស្ដែងពីទឹកចិត្តនៃក្ដីអាណិតអាសូរ ចំពោះបុរសពិការម្នាក់ដែលបានបីកូនសុំទានកណ្ដាលផ្លូវ ក្រោមកម្ដៅថ្ងៃដ៏សែនក្ដៅ ធ្វើឲ្យអ្នកនាង ទប់ចិត្តមិនបានក៏ស្ទុះចុះពីលើឡាន ជូនរបស់ខ្លះៗ និងថវិកាមួយចំនួនដល់លោកពូនោះ។

ក្នុងនោះអ្នកនាងបានរៀបរាប់ថា៖

«ពីកំពតមកភ្នំពេញវិញនៅគីឡូម៉ែតលេខ៧២ តាមផ្លូវបានជួបលោកពូពិការជេីងម្នាក់ដែលប្រេីដៃរបស់គាត់ រំកិលខ្លួននិងកូនស្រី ដែលនៅលេីជេីង គាត់ដេីម្បីទៅមុខនៅកណ្តាលថ្ងៃដ៏សែនក្តៅ ខ្ញុំអាចមានត្រឹមតែថវិការផ្ទាល់ខ្លួន និងនំចំណីបន្តិចបន្តួច ដេីម្បីជួយដល់គាត់ សង្ឃឹមថាសប្បុរសជនជិះកាត់ផ្លូវនេះជួយគាត់ម្នាក់បន្តិចផង»

អេន ជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេន ជី