ភ្នំពេញ៖ កាលពីព្រឹកព្រលឹមវេលាម៉ោង ៥:២២នាទីព្រឹកកន្លងទៅនេះ ដំណឹងចូលរួមសោកស្តាយ ដែលអតីតតារាស្រីស៊ិចស៊ី វីជេ អាលីយ៉ា បានលាចាកលោកទៅជារៀងរហូត នៅក្នុងមន្ទីរពេទ្យ ដោយសារតែកើតជំងឺរលាកសួតយ៉ាងធ្ងន់ធ្ងរ។

គួរឲ្យដឹងថា តារាស្រីកម្សត់កំព្រាម្តាយឪពុករូបនេះ បានគេងសម្រាកព្យាបាល ប្រយុទ្ធប្រឆាំងជាមួយនឹង ជំងឺតែម្នាក់ឯងនៅឯមន្ទីរពេទ្យ ទាំងគ្មានសូម្បីតែលុយ១រៀលនៅក្នុងខ្លួន ហើយអ្វីដែលកាន់តែអាណិតខ្លោចចិត្តជាងនេះទៅទៀតនោះ គឺនាងគ្មានបងប្អូនឬ មិត្តភក្តិរូបណាម្នាក់ មកសួរសុខទុក្ខនាងឡើយ។

វីជេ អាលីយ៉ា កាលគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ប៉ុន្តែមិនថាយ៉ាងណា កាលពីព្រឹកមិញនេះ នាងបានលាចាកលោកទៅកាន់ទីដែលមានសេចក្តីសុខហើយ ចំណែកឯសពរបស់នាងត្រូវបាន យកទៅបូជានៅឯវត្តទួលអង្គលោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ហើយខណៈពេលនេះ គេកំពុងតែធ្វើពិធីដង្ហែសពរបស់នាង ដោយវត្តមានមិត្តៗសិល្បៈមួយចំនួនដូចជាអ្នកនាង ចន ច័ន្ទលក្ខិណា លោក អ៊ឹម ជីវ៉ា និងកញ្ញា ឌួង ហ្សូរីដា ក៏បានចូលរួមរំលែកទុក្ខនៅក្នុងពិធីបុណ្យសពរបស់ វីជេ អាលីយ៉ាផងដែរ៕ 

ពិធីបុណ្យសព វីជេ អាលីយ៉ា
ចន ច័ន្ទលក្ខិណា និងឌួង ហ្សូរីដា
ចន ច័ន្ទលក្ខិណា និងឌួង ហ្សូរីដា
អ៉ឹម ជីវ៉ា ចូលរួមជួយពិធីបុណ្យសព វីជេ អាលីយ៉ា
ពិធីដង្ហែរសពវីជេ អារីយ៉ា ជាលើកចុងក្រោយ
ពិធីដង្ហែរសពវីជេ អារីយ៉ា ជាលើកចុងក្រោយ
ពិធីដង្ហែរសពវីជេ អារីយ៉ា ជាលើកចុងក្រោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]