ភ្នំពេញ)៖ កាលពីពេលកន្លងមក ធ្លាប់បានលេចលឺពាក្យចចាមអារាមថា តារាស្រីរាងតូចច្រឡឹងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានត្រៀមខ្លួន ដើរចេញពីទ្រនំរបស់ខ្លួន ដើម្បីផ្លាស់ទៅទ្រនំដទៃទៀត ដែលធ្វើឲ្យមហាជន មានភាពអន្ទះសារ ខណៈម្ចាស់សាមីខ្លួន ក៏មិនទាន់ចេញមុខបកស្រាយ នៅឡើយ។ យ៉ាងណាមិញ ជំនួសដោយការស្រាយជុំវិញមន្ទិលសង្ស័យរបស់អ្នកគាំទ្រ តារាស្រីសាច់សខ្ចី អ៊ីវ៉ា បានបង្ហាញខ្លួនសារជាថ្មី នៅក្នុងផលិតកម្មរបស់ខ្លួន ដោយបានចេញចម្រៀងថ្មីបែបមនោសញ្ចេតនា មួយបទ ដែលធ្វើឲ្យព័ត៌មានផ្លាស់ទ្រនំ រសាយបាត់ពីក្នុងដួងចិត្តអ្នកគាំទ្រ ទៅវិញ។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ ស្រីស្រស់អ៊ីវ៉ា មិនសូវបញ្ចេញចម្រៀងថ្មីនោះទេ ទើបជាហេតុធ្វើឲ្យលេចលឺព័ត៌មានថា រូបនាង បានត្រៀមខ្លួន ដើរចេញពីផលិតកម្មដែលខ្លួន កំពុងច្រៀងនាពេលបច្ចុប្បន្ន ទៅកាន់ផលិតកម្មដទៃ។ ដោយឡែក កាលពីម្សិលមិញនេះ ស្រាប់តែនាង បានបង្ហោះសារមួយ ដែលទាក់ទងទៅនឹងអត្ថន័យ នៅក្នុងបទចម្រៀងមួយបទ មានចំណងជើងថា «វង្វេងភ្លើង» ដែលបញ្ជាក់ឲ្យឃើញថា នាងមិនបានផ្លាស់ប្ដូរទ្រនំ ដូចអ្វីដែលគេបានលើកឡើងនោះទេ។ អមដោយរូបថតមួយសន្លឹក នាងបានសរសេរថា «អារម្មណ៍ពេលនេះឈឺខ្លាំងណាស់ តើអ្នកណាខ្លះយល់ចិត្តខ្ញុំ? ខ្ញុំចង់ស្រែកយំឲ្យធូរទ្រូង តែស្រែកមិនលឺ…បើកភ្នែកឡើងខ្ញុំត្រូវទទួលការឈឺ គេមិនព្រឺខ្លាចបាត់បង់ខ្ញុំ…ឡើយ(វង្វេងភ្លើង)»។

គួរបញ្ជាក់ថា តារាស្រី អ៊ីវ៉ា បានប្រឡូកចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅទេមាន ខណៈមានមហាជនប្រុសស្រី ស្រឡាញ់ចូលចិត្ត និង គាំទ្រ គ្រប់គ្នា៕

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
សាររបស់អ៊ីវ៉ា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា