អាមេរិក៖ មូសដែលត្រូវបានគេកែប្រែហ្សែន អាចជាគន្លឹះក្នុងការកម្ចាត់ជំងឺគ្រុនចាញ់ ដែលសម្លាប់មនុស្ស ៨សែន ៣មុឺននាក់ជារៀងរាល់ឆ្នាំ។

ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស Oxitec បានបង្កើតមូសដែលគេបានដាក់ឈ្មោះថា «មូសមិត្តភាព»។ មូសដែលគេបានកែប្រែហ្សែននេះ គឺជាមូសឈ្មោលដែលនឹងបន្តពូជជាមួយមូសញី ហើយវានឹងនាំឲ្យកូនដែលកើតក្រោយបន្តពូជនោះងាប់មុនពេលវាអាចលូតលាស់ដល់វ័យជំទង់បាន។  ឥទ្ធិពលនេះគឺមានទៅលើតែចំពោះកូនមូសញីតែប៉ុណ្ណោះ ដោយសារតែមានតែមូសញីទេដែលជញ្ជក់ឈាម។ កូនមូសឈ្មោលនឹងបន្តរស់នៅ ហើយបន្តរីកសាយភាយហ្សែនដែលសម្លាប់មូសគ្នាវាបន្តទៅទៀត។

Oxitec

នេះគឺជាការបង្កើតមូសមិត្តភាពជំនាន់ទី២ហើយ ដោយកាលពីជំនាន់ទី១ ត្រូវបានគេប្រើដើម្បីទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម ហ្សីកា និងជំងឺផ្សេងៗទៀតនៅក្នុងទ្វីបអាមេរិកខាងត្បូង។  ការធ្វើឡើងនេះគឺជាវិធីក្នុងការទប់ស្កាត់ការរីករាលដាលជំងឺផ្សេងៗ តាមរយៈការសម្លាប់សត្វដែលជាអ្នកចម្លងជំងឺដូចជា បក្សី សត្វល្អិត និងសត្វល្មូនផ្សេងៗទៀត។

គម្រោងកែប្រែហ្សែនមូសនេះបានឈ្នះប្រាក់បរិច្ចាគ ៤លានដុល្លារពីមូលនិធិ Bill និង Melinda Gates។ នាយកកម្មវិធីកម្ចាត់ជំងឺគ្រុនចាញ់នៃមូលនិធិនេះ លោក Philip Welkhoff បាននិយាយថា ការសម្លាប់សត្វដែលជាប្រភពចម្លងជំងឺនេះគឺ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយការស្លាប់យ៉ាងច្រើន ដែលបណ្ដាលឡើងដោយជំងឺគ្រុនចាញ់ អស់រយៈពេល ១៥ឆ្នាំកន្លងមកនេះ។ 

Bill និង Melinda Gates

លោក Welkhoff បានបន្តថា «ស្របពេលដែលដំណើរការផ្សេងៗត្រូវបានផ្អាកនាពេលបច្ចុប្បន្ន ការកែឆ្នៃវិធីប្រយុទ្ធប្រឆាំងជំងឺថ្មីៗគឺសំខាន់ណាស់ក្នុងការបង្កើតពិភពលោកមួយដែលគ្មានជំងឺគ្រុនចាញ់។ ដោយមានការផ្គត់ផ្គង់ដោយមូលនិធិ Bill និង Melinda Gates ក្រុមហ៊ុន Oxitec នឹងបន្តធ្វើការកែប្រែហ្សែនមូស ដើម្បីមានលទ្ធភាពអាចប្រើប្រាស់វាបាននៅទ្វីបអាហ្វ្រិកបន្តទៀត»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]