ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែករថយន្តប្រណីត Jaguar Land Rover បានរៀបចំសន្និសីទកាសែតស្ដីអំពីការបើកលក់ជាផ្លូវការនូវការលក់រថយន្ដប្រើប្រាស់រួចម៉ាក Jaguar Land Rover និង Range Rover ដោយមានភ្ជាប់ជាមួយនូវការធានារហូតដល់ទៅរយៈពេល ២ឆ្នាំ បន្ទាប់ពីបានទទួលការពិនិត្យលក្ខណៈបច្ចេកទេសយ៉ាងច្បាស់លាស់ទៅលើចំណុចទាំង ១៦៥ ដោយជាងជំនាញមានការទទួលស្គាល់ពីក្រុមហ៊ុន Jaguar Land Rover ផ្ទាល់តែម្ដង។

កម្មវិធីដ៏ថ្មីស្រឡាងនេះ នឹងផ្ដល់ជូនអតិថិជននូវរថយន្ដប្រើប្រាស់រួចប្រកបដោយទំនុកចិត្តខ្ពស់បំផុត ហើយអ្វីដែលពិសេសបំផុតនោះ គឺគ្រប់រថយន្ដទាំងអស់ដែលក្រុមហ៊ុនធ្វើការដាក់លក់ គឺត្រូវបានទទួលការត្រួតពិនិត្យដូចតទៅ៖

ទី១៖ លក្ខណៈបច្ចេកទេសសរុប១៦៥ចំណុចយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមជាងជំនាញច្បាស់លាស់កំរិតសញ្ញាប័ត្រខ្ពស់បំផុតដែលទទួលស្គាល់ពីរោងចក្រផ្ទាល់។ 

ទី២៖ ប្រវត្តិរថយន្ត ដ៏ច្បាស់លាស់ ពោលគឺមិនធ្លាប់មានការបុកប៉ះទង្គិចខ្លាំង និង

ទី៣៖ ជារថយន្ដដែលមានលក្ខសម្បត្តិដ៏ត្រឹមត្រូវសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត នេះក៏ជាឱកាសជាពិសេសផងដែរសម្រាប់អតិថិជនដែលបានទិញរថយន្ដពីក្រុមហ៊ុន Jaguar Land Rover Cambodia ផ្ទាល់ ហើយពួកគាត់មានបំណងចង់ប្ដូរយករថយន្ដថ្មី ពួកគាត់ក៏អាចយករថយន្ដចាស់របស់គាត់មកប្ដូរយករថយន្ដថ្មីពីក្រុមហ៊ុផងដែរ។

បើតាមប្រសាស៍របស់លោក Ulf Sebecke ជាប្រធានគ្រប់គ្រងទូទៅផ្នែករថយន្ដ Jaguar Land Rover នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖ 

«ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជននូវរថយន្ដមួយទឹក ទើបក្រុមហ៊ុមផ្ដល់ជូននូវការលក់រថយន្ដមួយទឹកមានគុណភាពខ្ពស់ និងមានការផ្ដល់ការធានារហូតដល់រយៈពេល ២ឆ្នាំទៀតផង»។

លោកបានបន្ដថា៖​

«នេះជាសេវាកម្មដ៏ល្អមួយសម្រាប់ជាជម្រើសរបស់អតិថិជនក្នុងការជាវរថយន្ដប្រើប្រាស់រួចដែលមានការធានាបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់តែម្ដង។ រាល់រថយន្ដទាំងអស់ គឺត្រូវបានត្រួតពិនិត្យ និងជុសជួលយ៉ាងត្រឹមត្រូវជាមួយនឹងគ្រឿងបន្លាស់សុទ្ធមានការធានាត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសពីក្រុមហ៊ុន Jaguar Land Rover មុននឹងដាក់លក់ ខណ្ឌៈពេលដែលទីផ្សាររថយន្ដខាងក្រៅពុំមានផ្តល់នូវការធានា (Warranty) ដូចនេះឡើយ»។

ចំណែកឯ លោក Garth Turnbull ជាអ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Jaguar Land Rover ទទួលបន្ទុកផ្នែករថយន្តប្រើប្រាស់រួចប្រចាំតំបន់អាស៊ីប៉ាស៊ីហិ្វកបានថ្លែងឲ្យដឹងថា៖

«កម្មវិធីថ្មីនេះត្រូវបានបង្កើតឡើងដោយមានការស្រាវជ្រាវអំពីអតិថិជនយ៉ាងទូលំទូលាយ ដោយផ្តោតលើការផ្តល់នូវអ្វីដែលអតិថិជនរបស់យើងមានតម្រូវការ ហើយក្រុមហ៊ុន RMA Cambodia សហការជាមួយក្រុមហ៊ុន Jaguar Land Rover ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្កើតកម្មវិធីនេះ ដើម្បីផ្ដល់ជូនរថយន្ដមួយទឹកដែលមានទំនុកចិត្តក្នុងការប្រើប្រាស់រថយន្ដនៅពេលបច្ចុប្បន្ន និងអនាគត»។

គួរបញ្ចាក់ថា រថយន្ដ Jaguar និង Land Rover គឺជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និងLand Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

សូមទំនាក់ទំនង: 023 888-811 / 070 999-111 | http://www.landrovercambodia.com/ http://www.jaguarcambodia.com

Official Facebook Page: Land Rover Cambodia

Official Instagram Page: Land Rover Cambo

Official Facebook Page: Jaguar Cambodia

Official Instagram Page: @Jaguarcambodia

សន្និសីទកាសែតស្ដីអំពីការបើកលក់ជាផ្លូវការ
សន្និសីទកាសែតស្ដីអំពីការបើកលក់ជាផ្លូវការ
សន្និសីទកាសែតស្ដីអំពីការបើកលក់ជាផ្លូវការ
សន្និសីទកាសែតស្ដីអំពីការបើកលក់ជាផ្លូវការ
សន្និសីទកាសែតស្ដីអំពីការបើកលក់ជាផ្លូវការ
តំហែរទាំរថយន្ត
រថយន្តមួយទឹកពីក្រុមហ៊ុន អ អិម អេ
ការបើកលក់ជាផ្លូវការ
ការបើកលក់ជាផ្លូវការ
ការបើកលក់ជាផ្លូវការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]