ប្រិយមិត្តប្រហែលជាធ្លាប់ទស្សនា ខ្សែភាពយន្តល្អៗ ជាច្រើនហើយមែនទេ នៅរោងភាពយន្ត លំដាប់ថ្នាក់អន្តរជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជាគឺ The Platinum Cineplex ? ឥឡូវនេះ ប្រិយមិត្តប្រាកដជាអាចជក់ចិត្តទៀត ហើយនូវខ្សែរឿងថ្មីមួយ របស់ប្រទេសជិតខាងយើងវិញម្ដងគឺរឿង
My Name is Love ។

នេះជាខ្សែភាពយន្តថ្មីដែលអ្នកនិពន្ធបានសម្រិតសម្រាំងយ៉ាង យកចិត្តទុកដាក់ទៅលើគុណភាព ដោយកំពុងតែមាន ការគាំទ្រយ៉ាងខ្លាំង ពីបណ្ដាអ្នកទស្សនានៅឯព្រះរាជាណាចក្រថៃ។

My Name is Love គឺជាចំណងជើងនៃខ្សែរឿងមួយដ៏គួរឲ្យទាក់ទាញ ដែលមានប្រជាប្រិយភាពចំពោះ មិនថាយុវវ័យនោះទេ គឺរួមទាំងមនុស្សគ្រប់វ័យផងដែរ។ ប៉ុន្តែយុវវ័យ ប្រហែលជាផ្ទុះសំណើច និងរំភើបច្រើនជាង។

រឿងនេះ មានការចូលរួមសម្ដែងពីតារាសម្ដែងដ៏ល្បីរបស់ប្រទេសថៃលោកArak Amornsupasiri ដែលជាតារាសម្ដែង តារាម៉ូដ និងតន្ត្រីករដ៏ល្បីមួយរូប។

តារារូបនេះ បានដើរតួជាមនុស្សប្រុសម្នាក់ ដែលកាលពីនៅ រៀននៅវិទ្យាល័យ គឺមានចរិតក្រអឺតក្រទមណាស់ ពិសេសជាមួយនឹងស្រីៗ ដែលតាមចូលចិត្តនឹងចាប់អារម្មណ៍លើរូបគេ ដោយសារតែគេសុំានឹងស្រីៗទាំងនោះ។

ប៉ុន្តែពេលវេលាកន្លងទៅ ធ្វើឲ្យវ័យកាន់តែជ្រេនោះ តារារូបនេះ បែរជាលង់ស្នេហ៍ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ទៅវិញ។ ប៉ុន្តែអ្វី ដែលជាបញ្ហានោះ គឺថាក្មេងស្រីនោះ គឺជាក្មេងស្រី ជាបុគ្គលដែលធ្លាប់ស្រឡាញ់រូបគេ កាលពីនាងនៅក្មេង តែគ្រានោះ ត្រូវលោកប្រកែក ថែមទាំងបាននិយាយពាក្យទ្រគោះបោះបោកដាក់នាងទៀត។

ប្រការនេះ រូបគេ បានព្យាយាមស្វែងរកចម្លើយ ថាតើរូបគេអាចតាមស្រឡាញ់នាងបានដែរឬអត់?ហើយតើនាងអាចអភ័យទោស នឹងអាចវិលមកស្រឡាញ់រូបគេម្ដងទៀតទេ? ឬក៏គាត់ត្រូវដោះលែងនាងឲ្យអ្នកដទៃ?

ដើម្បី ឲ្យជ្រាបច្បាស់ទាំងអស់គ្នាថាសំណួរដែលតួប្រុសចោទសួរចំពោះខ្លួនឯង និងចម្ងល់ដែលប្រិយមិត្តមាននោះ មានលទ្ធផលយ៉ាងណា សូមកុំ ភ្លេចរង់ចាំ តាមដានទស្សនាទាំងអស់គ្នានៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១២ខាងមុខនេះនៅរោងភាពយន្តលំដាប់ថ្នាក់អន្តរជាតិ The Platinum Cineplex និង Legend Cinema៕

ប្រែសម្រួល៖ផានិតណាត

ដកស្រង់ពី Sabay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]