ថៃ៖ ការបាត់ខ្លួនរបស់ក្រុមកីឡាករ១៣នាក់នៅក្នុងរូងភ្នំ Tham Luang ប្រទេសថៃ បានធ្វើឲ្យកក្រើកអស់អ្នកលេងបណ្ដាញសង្គម និងកំពុងជាប្រធានបទដ៏ក្ដៅគគុកសម្រាប់គ្រប់គ្នា ដែលចង់ដឹងតាមដានពីស្ថានការណ៍ នៃការស្វែងរករបស់ក្រុមអ្នកស្រាវជ្រាវ ថាជួយសង្គ្រោះអ្នកទាំងនោះ បានឬយ៉ាងណា។

មកដល់ថ្ងៃនេះ ស្ថានភាពកាន់តែតានតឹងព្រោះតែគ្មានដំណឹង សូម្បីតែស្រមោល ខណៈអ្នកវិទ្យាសាស្រ្ត កំពុងនាំគ្នាតាមរកគ្មានឈប់ ទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ។ ដោយ ឡែក កាលពីយប់មិញនេះ ក៏មានការបែកធ្លាយ ពីរឿងរ៉ាវខ្លះៗនៃរូងភ្នំដែលក្មេង១៣នាក់នោះបានបាត់ខ្លួន ធ្វើឲ្យអ្នកអានមួយចំនួនអាចនឹងព្រឺសម្បុរ។

នេះបើតាមរយៈផេកហ្វេកប៊ុកមួយ ដែលបង្ហោះរូបភាពអមនឹងសារដ៏វែងអន្លាយថា៖

រឿងរ៉ាវខ្លះៗ នៅក្នុងរូងភ្នំ

គួរបញ្ជាក់ដែរថា ក្រុមសង្គ្រោះជាង១ពាន់នាក់​ មានទាហាន​ជេីងគោកនិងជេីងទឹក​ បានដាក់ពង្រាយដេីររកគ្រប់ទីកន្លែង​ ដេីម្បូីស្វែងរកពួកគេ​ តែនៅមិនទាន់ឃេីញឡើយ។ យ៉ាងណាមិញ ពួកគេនៅតែបន្តការរុករកក្មេងមួយក្រុម និងគ្រូរបស់គេ នៅក្នុងរូងភ្នំ Tham Luang នោះ បេីទោះជាស្ថានភាពមានការលំបាក​យ៉ាងដោយ។ ហើយម្នាក់ៗកំពុងសង្ឃឹមនឹងជឿជាក់ថា ក្រុមកីឡាករ១៣នាក់ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំ ពិតជាអាចត្រឡប់មកវិញដោយសុវត្ថិភាព៕

ខាងក្រោមនេះជាវីដេអូបង្ហាញពីស្ថានភាពរូងភ្នំ៖

ប្រភព៖ហ្វេសប៊ុក

ក្រុមកីឡាករ១៣នាក់ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំ
ក្រុមសង្គ្រោះនៅតែបន្តការរុករកគ្មានឈប់
ក្រុមសង្គ្រោះនៅតែបន្តការរុករកគ្មានឈប់
រូងភ្នំ Tham Luang
រូងភ្នំ Tham Luang
រូងភ្នំ Tham Luang
រូងភ្នំ Tham Luang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]