ភ្នំពេញ៖ មនុស្សភាគច្រើន តែងតែគិតថា សិល្បៈ ជាកន្លែងមួយ ដែលអាចរកបានទាំងថវិកា កេរ្តិ៍ឈ្មោះ មុខមាត់ ហើយងាយស្រួលឲ្យគេស្គាល់បានលឿន។ ដូច្នេះហើយ ក៏មានមនុស្សជាច្រើន បាននាំគ្នាសម្រុកចូលសិល្បៈ ដោយទៅកាន់ តាមផ្នែកនីមួយៗ ដែលខ្លួនស្រលាញ់ ដែលមានផ្នែក ចម្រៀង សម្តែង ថតម៉ូដែលជាដើម។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានតារាមួយចំនួន នៅតែមិនឲ្យកូនៗរបស់ខ្លួន ចូលសិល្បៈដាច់ខាត បើទោះបីជាកូនពួកគេ មានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណាក៏ដោយ។ ចំពោះហេតុផល ដែលមិនឲ្យ កូនរបស់តារាទាំងនោះ ចូលសិល្បៈ ក៏ពួកគេ មិនបានទម្លាយ គ្រាន់តែប្រាប់ថា ពួកគេ ចង់ឲ្យកូនៗ មានរៀនឲ្យបានខ្ពង់ខ្ពស់ និងមានការងារល្អ ជាជាងចូលសិល្បៈ។

ក្នុងនោះ ប្រហែលជាប្រិយមិត្តចង់ដឹងហើយថា តើតារារូបណាខ្លះ មិនឲ្យកូនចូលសិល្បៈ តោះតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖ 

១) យុគ ចិន្តា៖ ដូចជាប្រិយមិត្តបានស្គាល់រូចមកហើយ ពីកូនស្រី យុគ ចិន្តា​ ដែលមានរូបសម្រស់ស្រស់ស្អាត តែទោះបីជាយ៉ាងណា ក៏នាង មិនឲ្យកូនស្រី ចូលសិល្បៈ ដូចជា នាងដែរ ព្រោះថា អ្នកនាង ចង់ឲ្យកូន រៀនបានខ្ពង់ខ្ពស់ ហើយនៅពេលធំឡើង រូបគេ​ នឹងកាន់កាប់ ភោជនីយដ្ឋាន និង ហាងច្នៃសម្លៀកបំពាក់ របស់អ្នកនាង តែម្តង។

កូនស្រី យុគ ចិន្តា

២) លោក អ៊ិន សុភិន៖ ម្ចាស់ផលិតកម្មរូបនេះ មានកូនស្រី២នាក់ ដែលកូនស្រីច្បង គឺអ្នកនាង ភិន សុដាលីស និងមានកូនស្រីម្នាក់ទៀត ដែលរូបនាង កំពុងតែបន្តការសិក្សា។ បើទោះបីជា លោក ជាម្ចាស់ផលិតកម្ម អាចអូសទាញកូន ចូលសិល្បៈ បានយ៉ាងងាយស្រួលក៏ដោយ ក៏រូបលោក មិនបានឲ្យកូនស្រីមួយទៀត ចូលដាច់ខាត ដោយអះអាងថា ចង់ឲ្យកូនមានការងារផ្សេង ក្រៅពីអាជីពនេះ។

កូនស្រីទាំង២ របស់ លោក អ៊ិន​ សុភិន

៣) បូណេតា ដាណេណា៖ ប្រិយមិត្ត ប្រហែលជា ស្គាល់ តារាសម្តែងជើងចាស់មួយរូបនេះ ដែលបច្ចុប្បន្ន អ្នកស្រី បានដកខ្លួន ចេញពីសិល្បៈហើយ មិនសូវបង្ហាញមុខ តាមរយៈខ្សែភាពយន្តទៀតទេ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គឺអ្នកស្រី មានកូនស្រីម្នាក់ ដ៏ស្រស់ស្អាត តែអ្នកស្រី មិនសូវបង្ហាញមុខ កូនប៉ុន្មានទេ ហើយជាពិសេស អ្នកស្រី ក៏មិនឲ្យកូន ចូលសិល្បៈដែរ បើទោះបីជា កូនស្រី ស្អាតខ្លាំង មិនចាញ់ តារាផ្សេងៗក៏ដោយ។

កូនស្រី បូណេតា ដាណេណា

៤) នាយ កុយ៖ កាលពីមួយរយៈមុន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាផ្អើល នូវរូបសម្រស់ កូនស្រីនាយ កុយ ដែលស្រស់ស្អាតខ្លាំង សឹងតែមិនគួរឲ្យជឿ។ ប៉ុន្តែក្នុងនោះ នាយ កុយ មិនដែលអូសទាញ កូនស្រី ឲ្យចូលសិល្បៈ​ដូចជា​រូបលោក នោះទេ ព្រោះថា ចង់ឲ្យរកស៊ី និងប្រកបរបរផ្សេងវិញ។

កូនស្រីនាយ កុយ

៥) ចាន់ តារាទី៖​ បើងាកមើល តារាសម្តែងស្រី ជើងចាស់មួយរូបនេះ ក៏មិនឲ្យកូនចូលសិល្បៈនោះដែរ ដោយឲ្យកូន ទៅចាប់ការងារដែលខ្លួនស្រលាញ់ គឺការងារ ជាទាហានស្រី ដោយរូបគេ ទើបតែចូលហ្វឹកហាត់ និងរៀនសូត្រ បានប៉ុន្មានខែតែប៉ុណ្ណោះ។ 

កូនស្រី ចាន់ តារាទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ តារា​ទី