ភ្នំពេញ)៖ កំពូលតារាចម្រៀងប្រុស របស់ផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ ជាការកត់សម្គាល់ លោកគឺជាតារាប្រុសមួយរូបរបស់ខ្មែរ ដែលនៅតែឈជើងលំដាប់តារាកំពូល ប្រចាំប្រទេស និងបន្តរក្សាបាន នូវការគាំទ្រ រួមទាំងប្រជាប្រិយភាពដូចដើម ពីសំណាក់មជ្ឈដ្ឋាន មហាជនគ្រប់វ័យ។ អ្វីដែលគួរចាប់អារម្មណ៍ នៅពេលថ្មីៗនេះ គឺខណៈមានអ្នកគាំទ្ររបស់តារាចម្រៀង ព្រាប សុវត្ថិ ម្នាក់បានបង្ហោះសារថា ស្រឡាញ់រូបលោក និងគាំទ្រលោកលុះថ្ងៃសូន្យ ហើយសម្រាប់តារាចម្រៀងនៅក្នុងប្រទេសកម្ពុជា គឺមានតែលោក ព្រាប សុវត្ថិ ម្នាក់ប៉ុណ្ណោះ ដែលអ្នកគាំទ្រម្នាក់នោះ ស្រឡាញ់ខ្លាំងជាងគេបំផុត។

នៅលើបណ្តាញសង្គមហ្វេសប៊ុក ជារឿយៗ តែងមានការបង្ហោះចែកចាយគ្នា ដោយត្រូវបានមជ្ឈដ្ឋាន មហាជនធ្វើការកោតសរសើរ លើតារាចម្រៀង លោក ព្រាប សុវត្ថិ ថា ជាតារាចម្រៀងមួយរូប ដែលមានការទទួលខុសត្រូវខ្ពស់ មិនឆ្មើងឆ្មៃ ជាមួយអ្នកគាំទ្រឡើយ។ ពិសេសគាំទ្រ ចំពោះសកម្មភាពរបស់លោក ក្នុងការងារសង្គមផងដែរ។

ជាក់ស្តែងលោក ព្រាប សុវត្ថិ ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហោះភ្ជាប់នូវរូបភាព១សន្លឹក និងសរសេរជាភាសារអង់គ្លេសថា «Have a nice weekend everyone»។ ជាមួយគ្នានៃការបញ្ចេញប្រយោគមួយឃ្លាដ៏ខ្លី របស់លោក ព្រាប សុវត្ថិ នេះដែរភ្លាមៗនោះ គេសង្កេតឃើញមានអ្នកគាំទ្រជាច្រើន បានលើកសរសើរថា លោក ព្រាប សុវត្ថិ នៅតែសង្ហា និងគាំទ្រដដែល។

មានសំណេរពីអ្នកលេងហ្វេសប៊ុកជាច្រើន បានលើកឡើងថា «idol របស់ខ្ញុំ គឺបង ពា្រប សុវតិ្ថ ខ្ញុំ ស្រឡាញ់បងណាស់ ខ្ញុំនៅកម្ពុជាក្រោម ដឹងថែ្ងណាបានជួបមុខបងទេ ពីពា្រះដូចគ្មាននិស្ស័យសោះ បានជួបមុខបងផុសរូប ក៏ផុសមួយបងដែរ ខ្ញុំសង្ឃឹមថា សារនេះទៅដល់បងជួយស៊ែផង បងប្អូន។ ខ្ញុំស្រឡាញ់អាយដលណាស់ ចង់ប្រាប់ថា ដារាបនៅក្នុងស្រុកមានតែបងម្នាក់គត់ ដែលខ្ញុំស្រឡាញ់លុះ ថ្ងៃសូន្យ»។

តាមរយៈសកម្មភាពនេះដែរ ក៏ត្រូវបានអ្នកនិយមប្រើប្រាស់ លេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាលើកសរសើរនិងគាំទ្រ កាន់តែខ្លាំងសម្រាប់តារារូប លោក ព្រាប សុវត្ថិ ។មិនតែប៉ុណ្ណោះក៏មានការលើកឡើងថា តារាផ្សេងៗទៀត គួរយកគំរូតាម លោក ព្រាប សុវត្ថិ៕

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ