តារាម៉ូដែល ហ្គេន ស៊ាវ ស៊ី (Gang Xiao Xi) បានបង្កើនប្រជាប្រិយជាខ្លាំង នៅក្នុងប្រព័ន្ធអ៊ិនធើណេត បន្ទាប់ពីវីដេអូឈ្លោះគ្នារបស់នាង បានលេចផ្សាយ។

ប្រហែលជាមានប្រិយមិត្ដមួយចំនួន ធ្លាប់បានឃើញរូបភាពមួយចំនួនរបស់នាង ដែលនាងធ្លាប់បានថតហើយ ដែលរូបទាំងនោះសុទ្ធសឹងតែ បង្ហាញពីភាពសិចស៊ីរបស់នាងដែលនាង មើលទៅហាក់ដូចជាមានភាពប៉ិនប្រសប់ និងធ្វើឲ្យមនុស្សមួយចំនួនគិតថា នាងគួរឲ្យទាក់ទាញជាខ្លាំង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នាងបានបង្កើតការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែ នាងមានវត្ដមាននៅក្នុងការប្រតាយប្រតប់គ្នា នៅក្នុងភោជនីយ៍ដ្ឋានមួយកន្លែងនៅក្នុង ប៊ែជីង ប្រទេសចិន។ ជាមួយនឹងជំលោះនេះ នារីម្នាក់ដែលជាដៃគូឈ្លោះគ្នាជាមួយនឹង តារានេះ បានទាញរ៉ូបរបស់នាង ដល់ថ្នាក់តារាសិចស៊ីនេះលេចចេញខោក្នុង។ អ្វីដែលធ្វើឲ្យទស្សនិកជននាំគ្នា គិតនិងពិចារណាជាខ្លាំងនោះ គឺតារានេះពិតជាឆ្នាសខ្លាំងណាស់ ដែលករណីនេះ អាចជាករណីដណ្ដើមប្រុសគ្នា។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះជំលោះរបស់នារីទាំងពីរនាក់នេះ?

សូមទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]