ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះដែលបានផ្អាកពីសិល្បៈជាច្រើនឆ្នាំអ្នកនាង ឌុច សុភា ពេលនេះបានពញ្ញាក់អារម្មណ៍ ទស្សនិកជនតាមរយៈការលេចមុខក្នុងរឿងភាគថ្មី «ផ្កាថ្ម» របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។

កាលពីយម់មិញនេះផងដែរអ្នកនាង ឌុច សុភា បានចូលរួមក្នុងកម្មវិធី Live Facebook ពិសេសរបស់រឿងភាគ ខ្មែរហង្សមាសដែលអ្នកនាងបានបញ្ចេញចំណាប់អារម្មណ៍យ៉ាងច្រើនក្នុងការត្រលប់មកក្នុងវិស័យខ្សែភាពយន្តវិញនេះ។

សាច់រឿងប្រទាក់ក្រឡារបស់រឿង «ផ្កាថ្ម» បានឲ្យអ្នកនាង ឌុច សុភា ដើរតួដល់ទៅពីក្នុងខ្សែភាពយន្តភាគនេះដែរ ជាតួអង្គបងប្អូនស្រីភ្លោះ។ យ៉ាងណាមិញអ្នកនាងបាននិយាយថាមានការលំបាកដោយសារដើរតួពីរក្នុងពេលតែ មួយហើយចរិតខុសគ្នាស្រឡះ ដែលប្លង់ខ្លះអ្នកនាងត្រូវយំ រួចត្រូវឆ្នាស់ផ្លាស់ប្តូរតាមតួរទាំងពីរក្នុងរឿងនេះ។ 

អ្នកនាងបានបញ្ជាក់ទៀតថា នេះគឺជាខ្សែភាពយន្តភាគខ្មែរដ៏ល្អមួយដែលមានសាច់រឿងគួរឲ្យចង់ទស្សនាខ្លាំង ហើយរូបអ្នកនាងផ្ទាល់បានចាយទឹកភ្នែកមិនស្ទើរទេនៅក្នុងរឿងភាគមួយនេះ ដូច្នេះអ្នកនាងសូមឲ្យទស្សនិកជន រង់ចាំទស្សនាអស់គ្នាថាតើរឿងភាគខ្មែរថ្មីមួយនេះមានគុណភាពល្អកម្រឹតណាដែលនឹងមានចាក់បញ្ចាំងជូន ទស្សនាក្នុងពេលឆាប់ៗនេះហើយនៅលើកញ្ចក់ទរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង ៨ យប់៕

ទស្សនាវីដេអូ Live ខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច សោភា