ភ្នំពេញ៖ តារាសម្តែង និងជាពិធិកររូបសង្ហាលោក បញ្ញា សិទ្ធ មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា ទីផ្សារសិល្បៈរបស់លោកហាក់បីដូចជា មានរាសីឡើងខ្ពស់កាក់កបមិនធម្មតា ដោយជារឿយៗគេតែងសង្កេតឃើញ តារាប្រុសរូបនេះបានលេចមុខជាពិធីករនៅតាមកម្មវិធីនានា ក៏ដូចជាសម្តែងនៅក្នុងខ្សែភាពយន្តជាដើមផងដែរ។

បញ្ញា សិទ្ធ

ដោយឡែក នៅខាងក្រោយស្នាមញញឹមនិងភាពស្រស់សង្ហា លោកបញ្ញា សិទ្ធ ក៏ជាកូនប្រុសប្រកបដោយគន្លងធម៌ម្នាក់ ដ៏គួរឲ្យសរសើរថែមទៀតផង។ នេះតាមការថ្លែងប្រាប់ មកកាន់ខ្មែរឡូតបានឲ្យដឹងថា បច្ចុប្បន្នលោកបញ្ញា សិទ្ធ គឺជាអ្នកទទួលបន្ទុកទាំងស្រុង លើការមើលថែទាំអ្នកម្តាយ ដែលមានជំងឺត្រូវសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ហើយរាល់ការចំណាយថ្លៃពេទ្យទាំងអស់ ក៏ជាការរ៉ាប់រងដោយផ្ទាល់ដោយតារាប្រុសរូបនេះ ពោលគឺលុយដែលរកបានពីការងារសិល្បៈ គឺលោកបញ្ញា សិទ្ធ បានយកទៅបង់ថ្លៃជូនម្តាយរបស់លោកផងដែរ។

ជាការពិតណាស់ បើទោះបីជាជួបរឿងសោកសៅអ្នកម្តាយមានជំងឺត្រូវគេងសម្រាកនៅឯមន្ទីរពេទ្យយ៉ាងណាក្តី ប៉ុន្តែតារាប្រុសរូបនេះ នៅតែព្យាយាមបញ្ចេញស្នាមញញឹមរបស់ខ្លួន នៅចំពោះមុខអ្នកគាំទ្រជានិច្ច ហើយបើមិនប្រាប់ ប្រាកដជាមិនដឹងឡើយ ថាលោក បញ្ញា សិទ្ធ កំពុងតែមានទុក្ខកង្វល់នៅក្នុងគ្រួសារ៕

ចង់ដឹងថាយ៉ាងណា តោះតាមដានវីដេអូទាំងអស់គ្នា៖

បញ្ញា សិទ្ធ
បញ្ញា សិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បញ្ញា សិទ្ធ