តើលោកអ្នកត្រៀមខ្លួនក្នុងពិធីបុណ្យណូអែលខាងមុខហើយ ឬ នៅ? តើលោកអ្នកមានបំណងចង់ ធ្វើដើមណូអែលមួយនៅក្នុងផ្ទះ ហាង ឬ ក្រុមហ៊ុនរបស់អ្នកទេ?

ប្រិយមិត្តប្រហែលជាធ្លាប់បានឃើញដើមណូអែល ស្អាតៗ និងប្លែកជាច្រើនហើយ ប៉ុន្ដែថ្ងៃនេះ ខ្មែរឡូតសូមនាំយកទស្សនីយភាពថ្មីមួយ ហើយទស្សនីយភាពមួយនេះ ប្រិយមិត្តប្រាកដជាមិនធ្លាប់បានឃើញនោះទេ។ 

ដើមណូអែលដែលធ្វើឡើងពីចាន និងកែវព័រសឺឡែន ចំនួន ៥,០០០ បានបង្ហាញរូបរាង និងធ្វើឲ្យប្រជាជនជាច្រើនមានការភ្ញាក់ផ្អើល នៅទីក្រុង Hasselt ប្រទេស Belgium ភាគខាងលិចនៃអឺរ៉ុប ដែលធ្វើឡើងដោយលោក Mooz។ យោងតាមប្រភពព័ត៌មានពីគេហទំព័រ ចាំងខាល់ឈឺ បានឲ្យដឹងថា លោក Mooz បានប្រមូលចានចាស់ៗ និងកែវដែលនៅក្នុងទូដាក់ចានរបស់គាត់ និងមិត្តភក្កិ បងប្អូនទាំងអស់មកដាក់ព្យួរលើដែក ដែលមានរាងជាដើមណូអែល ហើយបានបង្កើតជាដើមណូអែលដ៏ស្រស់ស្អាតមួយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះគំនិត ច្នៃប្រឌិតរបស់លោក Mooz? 

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]