រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​កូរ៉ូឡា​ ពណ៌​ស្លា​​ប​​កំភេម មួយ​គ្រឿង​​ ​បាន​​បោះ​ពួយ​បុក​ក្បាល​​របាំង​ថ្ម​ពេញ​​ទំហឹង បណ្តាល​​ឱ្យ​បាក់​មួយ​កំណាត់​ផ្នែក​ក្បាល​​ ហើយ​រថយន្ត​ក្រឡាប់​​ផ្ងារ​កង់​​ខ្ទាតប្រមាណ​៥០​ម៉ែត្រ​​ ត្រូវ​ម៉ូតូ​​ធុន C100 កូរ៉េ​មួយ​គ្រឿង​ទៀត​​បណ្តាល​ឱ្យ​ម​នុស្ស​ដួល​រដូក​រណែល​មើល​ទៅ​គួរ​​ឱ្យ​ ព្រឺ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​​​​​កាល​ពី​វេលា​ ម៉ោង​​១១​និង​៥០​​ន​ាទី​យប់​ថ្ងៃទី​១៣ ​មីនា នៅ​តាម​វិថី​ម៉ៅ​សេទុង ​កែង​ផ្លូវ​លេខ​២៣០ ​ត្រង់​ចំណុចស្តុប​​ម៉ុង​ឌីយ៉ាល់ ​ក្នុង​សង្កាត់​​បឹង​សាឡាង ​ខណ្ឌ​ទួលគោក ។ ​នៅ​ក្នុង​ហេតុ​ការណ៍​​នេះ បណ្តាល​ឱ្យ​​មនុស្ស​រង​របួស​​៤​នាក់​ដោយ​អ្នក​ជិះ​ម៉ូតូ​រង​របួស​២​នាក់ និង​​​​​​​​​​​​​​​​​​​​​អ្នក​ជិះ​រថយន្ត​រង​របួស​២​នាក់ ។ រថយន្ត​ដែល​បើក​បុក​របាំង​ថ្ម​បើក​បរ​ដោយ​ឈ្មោះ​ប៊ុន ហាក់ ភេទ​ប្រុស អាយុ​​២៦​ឆ្នាំ ​ជា​មន្ត្រី​​កង​រាជអាវុធ​​ហត្ថ​​ចល័ត​​មាន​លំនៅ​​ក្រុម​​ទី ១១ ​ភូមិ​ទី​៣ សង្កាត់​លេខ​៤ ខណ្ឌ​មិត្តភាព ក្រុង​ព្រះសីហនុ បាន​រងរបួស​ក្បាល​ធ្ងន់​ធ្ងន់ត្រូវ​រថយន្ត​​ស​ង្គ្រោះបញ្ជូន​ទៅ​កាន់​ គ្លីនិក​​​គឹម​សុង ។ តាម​សាក្សី​​នៅ​កន្លែង​ក​ើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​រថយន្ត​ម៉ាក​កូរ៉ូឡា​ ពណ៌ស្លា​​ប​​កំភេម ​ជិះ​​គ្នា​​២​នាក់​បើ​កបរ​ដោ​យ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ធ្វើ​ដំណើរ​​ តាម​​វិថី​ម៉ៅ​សេទុង​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន។ ខណៈ​មក​ដល់​ស្តុប​ម៉ុង​ឌីយ៉ាល់ កែង​ផ្លូវ​លេខ​២៣០ ​ស្រាប់តែ​ទៅ​​បុក​ក្បាល​របាំង​ថ្ម​ពេញទំហឹង​ លាន់​ឮ​ដូច​រន្ទះ ហើយ​​រថយន្តក្រឡាប់​​តែម្តង ។

តាម​សាក្សី​​បន្ត​ទៀតថា ពេល​រថយន្ត​បុក​​ក្បាល​​របាំង​ថ្ម​​​បាក់​មួយ​កំណាត់ ហើយ​បាន​ក្រឡាប់​​ទៅ​ខាង​ស្តាំ ខ្ទាតប្រមាណ​៥០​ម៉ែត្រ​ ក៏​ត្រូវ​ម៉ូតូ​​ធុន C100 ​​កូរ៉េ​ ពណ៌​ក្រហម​​ ​បណ្តាល​ឱ្យ​អ្នក​ជិះ​២​នាក់​រង​របួស និងអ្នកជិះ​ក្នុងរថយន្ត​២​នាក់​បាន​រង​របួស​ផង​ដែរ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]