ភ្នំពេញ៖ ប្រិយមិត្តដែលនិយមចូលចិត្តតាមដានទស្សនា ខ្សែភាពយន្តភាគខ្មែរភាគច្រើន ប្រាកដជាស្គាល់ហើយ តួសម្តែងប្រុសស្រីវ័យក្មេងចំណូលថ្មី តួសម្តែង លីនីតូច និង ចិត្រាតូច នៅក្នុងខ្សែភាពយន្តរឿង«សិសិរដូវក្នុងបេះដូង» របស់ទូរទស្សន៍ ហង្សមាស។

ជាការពិតណាស់ ចាប់តាំងពីតួស្រី លីនីតូច ដែលមានឈ្មោះពិតថា ឈិន មុន្នីនាថ និងតួប្រុស ចិត្រាតូច និងមានឈ្មោះពិតថា ទីនទីន ចាប់ដៃគ្នាជាលើកទី១ សម្តែងខ្សែភាពយន្តខាងលើភ្លាម សន្ទុះនៃការគាំទ្ររបស់ពួកគេ ក៏បានស្ទុះឡើងភ្លែត សឹងមិនគួរឲ្យជឿ។

ទីនទីន និងមុន្នីនាថ ក្នុងរឿង«សិសិរដូវក្នុងបេះដូង»
ទីនទីន និងមុន្នីនាថ ក្នុងរឿង«សិសិរដូវក្នុងបេះដូង»

យ៉ាងណាមិញ ទន្ទឹមនឹងតារាសម្តែងចំណូលថ្មីកំពុងតែឡើងរាសីស្រឺតៗ ស្រាប់តែថ្មីៗនេះ តារាស្រី ឈិន មុន្នីនាថ បានបង្ហើបឲ្យដឹងថាថា នាងនិងតួប្រុសទីនទីន កំពុងតែចាប់ដៃគ្នាសម្តែងជាតួឯកប្រុសស្រី នៅក្នុងខ្សែភាពយន្តថ្មីមួយទៀតជាមួយគ្នាហើយ។

ប៉ុន្តែមិនថាយ៉ាងណា តារាស្រីរូបនេះ នៅមិនទាន់ បង្ហើបប្រាប់ពីចំណងជើង និងសាច់រឿងថ្មីថាតើមានលក្ខណៈបែបណានៅឡើយនោះទេ ប៉ុន្តែអ្នកគាំទ្រសង្ឃឹមថានឹងចេញជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ 

ទីនទីន និងឈិន មុន្នីនាថ
ទីនទីន និងឈិន មុន្នីនាថ
ទីនទីន និងឈិន មុន្នីនាថ
ទីនទីន និងឈិន មុន្នីនាថ
ទីនទីន និងឈិន មុន្នីនាថ
ទីនទីន និងឈិន មុន្នីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន មុន្នីនាថ