ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងម្ចាស់ពានរង្វាន់The Voice Kids Cambodia រដូវកាលដំបូង ប្អូនប្រុសពេជ្រ ថៃ កំពុងតែជួបទុក្ខធ្ងន់ ដោយលោកយាយជាទីស្រលាញ់ដែលធ្លាប់ចិញ្ចឹមបីបាច់តាំងពីក្មេង ប្រៀបដូចជាម្តាយឪពុកនោះ បានធ្លាក់ខ្លួនឈឺធ្វើឲ្យតារាវ័យក្មេងរូបនេះមានការព្រួយបារម្ភយ៉ាងខ្លាំង។

ពេជ្រ ថៃ និងជីដូន

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់តារាវ័យក្មេងរូបនេះបានបង្ហោះសារមួយយ៉ាងក្តុកក្តួល និងពិបាកចិត្តខ្លាំង ស្របពេលដែលមានការងារជាច្រើនដែលត្រូវធ្វើ និងលោកយាយឈឺថែមម្នាក់ទៀត។

នៅក្នុងនោះដែរ ពេជ្រ ថៃ បានបង្ហោះសារដោយនិយាយពីអារម្មណ៍ពិតរបស់ខ្លួនយ៉ាងដូច្នោះថា៖«ខ្ញុំពិបាកចិត្ត ព្រោះសុខភាពយាយខ្ញុំមិនសូវល្អទេមួយរយៈនេះ ខ្លាចតែច្រៀងថ្ងៃសៅរ៍នេះមានបញ្ហាទេ ថៃសុំកំលាំងចិត្តអោយច្រើនៗមក យាយតា អ៊ុំពូមីង បងៗប្អូនៗ និងមិត្ត ទាំងអស់.!»។

តាមរយៈសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនអាណិតដល់រូបប្អូនជាខ្លាំង ស្របពេលដែលមានពាក្យជូនពរផងដែរ ដោយឃើញតារាវ័យក្មេងរូបនេះនៅក្មេងមែនពិត ក៏ប៉ុន្តែមានចិត្តល្អសម្តែងការដឹងគុណ ចំពោះលោកយាយជាទីស្រលាញ់ ទោះបីជាខ្លួននៅសិក្សា នៅឆ្ងាយក៏ត្រូវប្តូរមកមើលថែលោកយាយរបស់ខ្លួនដែរ។

គួរបញ្ជាក់ផងដែរថា តាំងពីតារាវ័យក្មេងរូបនេះ បានជាប់ពានThe Voice Kid រូបគេ មានរឿងមិនសប្បាយចិត្តរហូត ទាំងទទួលបាន មតិរិះគន់ និងពេលនេះទៀត យាយរបស់គេ​ ឈឺធ្ងន់ រហូតធ្វើឲ្យ ពេជ្រ ថៃ សម្រេចចិត្ត ទៅនៅ ខេត្ត បាត់ដំបង វិញ៕

ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ