ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជានៅចាំមិនភ្លេចនោះទេ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ កញ្ញា ញឹម សួនសោភាទេពី ដែលជាបេក្ខភាពដ៏ខ្លាំងម្នាក់ ក្នុងចំណោមបេក្ខជន ដែលបានចូលរួមប្រលងចម្រៀងផងដែរ។

ជាមួយគ្នានេះដែរ ទោះបីជាតារាចម្រៀងស្រីរូបនេះ មិនបានជាប់ជ័យលាភីក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា នាងមានការមមាញឹកជាខ្លាំង នៅតាមបណ្ដាឆាកប្រគុំតន្រ្តីនានា។

ជាក់ស្ដែង ឆ្លៀតឱកាសពីការមមាញឹកពីវិស័យសិល្បៈនេះដែរ តារាចម្រៀងស្រី កញ្ញា ញឹម សួនសោភាទេពី បានបង្ហោះរូបភាព ដែលនាងចំណាយពេលវេលា ទៅជួបជុំជាមួយឱពុករបស់នាង ដែលកំពុងតែបំពេញការងារនៅឯខេត្តកោះកុង យ៉ាងមានសុភមង្គល ផងដែរ។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ យើងទើបតែដឹងថាឱពុករបស់ កញ្ញា ញឹម សួនសោភាទេពី ក៏មានឋានៈមួយមិនណយនោះដែរ នៅក្នុងជួរមន្ត្រីរាជការ នេះដោយយោងទៅតាម ឯកសណ្ឋានដែលលោក បានស្លៀក៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

ញឹម សួនសោភាទេពី
ញឹម សួនសោភាទេពី
ញឹម សួនសោភាទេពី និងឱពុក
ញឹម សួនសោភាទេពី និងឱពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]