ថៃ៖ សម័យនេះ ត្រូវបានគេចាត់ទុកថា ការកែសម្ផស្សគឺជារឿងធម្មតាទៅហើយសម្រាប់បុគ្គលល្បីៗក្នុងសង្គម និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភផងដែរ។

ជាក់ស្តែង តារាស្រីល្បីៗ នៅក្នុងវិស័យសិល្បៈថៃទាំងនេះ គឺសុទ្ធតែបានទៅធ្វើការវះកាត់កែសម្ផស្សរបស់ខ្លួនឱ្យស្រស់ស្អាត ទាំងនៅក្នុង និងក្រៅប្រទេស។

ហើយការកែសម្ផស្សរបស់ពួកនាង ក៏ត្រូវបានមហាជនទូទៅមើលឃើញថា បច្ចុប្បន្ននេះគឺពិតជាមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដល់ថ្នាក់ចំណាំមុខមាត់កាលពីដើមមិនចង់បាន។ ពោលគឺមុខមាត់របស់ពួកគេក្រោយវះកាត់កែសម្ផស្សរួចនាពេលបច្ចុប្បន្នគឺខុសប្លែកដាច់ពីមុខមាត់កាលពីមុនតែម្តង។

តោះចង់ដឹងថាមានតារាសម្តែង តារាចម្រៀងរូបណាខ្លះនោះយើងមកតាមដានទស្សនាដូចខាងក្រោម៖  

១) តារាបង្ហាញម៉ូត Jessie ward៖ ជាកូនកាត់ស្អាតស្រាប់ហើយ តែនាងក៏នៅតែទៅធ្វើការកែសម្ផស្សទៀត ដោយបានទៅធ្វើច្រមុះ និងកាលពីប៉ុន្មានខែមុននេះទើបតែបានទៅចាក់បន្ថែមដើមទ្រូង 450 cc បន្ថែមដើម្បីឱ្យកាត់តែស៊ិចស៊ីលើសមួយកម្រិតទៀត ធ្វើឱ្យសម្រស់ផ្លាស់ប្តូរខុសដាច់ពីមុនទាំងស្រុង។

Jessie ward មុន និងក្រោយកែសម្ផស្ស
Jessie ward ពេលកែច្រមុះ
Jessie ward ក្រោយកែច្រមុះ

២) តារាសម្តែងស្រី Due arisara៖ កំពុងមានកេរ្តិ៍ឈ្មោះល្បីខ្លាំងក្នុងវិស័យសិល្បៈ តែនាងក៏មិនបានកើតមកមានសម្រស់ស្រស់ស្អាតពីធម្មជាតិដែរ ដោយនាងធ្លាប់ប្រាប់ត្រង់ៗថាបានទៅកែសម្ផស្សច្រមុះ និងកន្លែងផ្សេងទៀតដើម្បីឱ្យស្រស់ស្អាតខុសប្លែកពីមុនដាច់តែម្តង។ 

Due arisara មុន និងក្រោយកែសម្ផស្ស
Due arisara បច្ចុប្បន្ន

៣) តារាសម្តែងស្រី Vichuda៖ ក៏ទើបតែបញ្ចប់ការវះកាត់កែសម្ផស្សរបស់ខ្លួននៅកូរ៉េដែរកាលពីពេលថ្មីៗនេះ។ ហើយជាលទ្ធផលសម្រស់នាងក៏បានប្រែមកជាក្មេងជាងវ័យដូចស្រីៗកូរ៉េខុសមុខពីមុនដាច់ ទាំងដែលសព្វថ្ងៃនេះនាងមានអាយុ ៤១ ឆ្នាំទៅហើយ។ 

Vichuda មុន និងក្រោយកែសម្ផស្ស
Vichuda បច្ចុប្បន្ន

៤) តារាសម្តែង និងតារាចម្រៀង Ying Rhatha៖ អាចនិយាយបានថាជាតារាដំបូងក្នុងសិល្បៈថៃ ដែលព្រមចេញមុខមកទទួលស្គាល់ការពិតថា ខ្លួនគឺកែសម្ផស្សពិតមែន ដោយនាងបានទៅធ្វើច្រមុះ ធ្វើមុនឱ្យស្អាតមួយចប់តែម្តង ស្ទើរតែចំណាំរូបនាងកាលពីមុនមិនចង់បាន៕ 

Ying Rhatha មុន និងក្រោយកែសម្ផស្ស
Ying Rhatha បច្ចុប្បន្ន

៥) តារាស្រី Guzjun Jiraa៖ ទើបតែបានទៅវះកាត់យកខ្លាញ់ចេញកាលពី ៣ ខែមុន ហេតុនេះហើយបានជាធ្វើឱ្យរូបរាង និងមុខមាត់របស់នាង ប្រែក្លាយទៅជាកាន់តែក្មេងវ័យជាងមុន ទាក់ទាញចិត្តអ្នកគាំទ្រឱ្យស្រលាញ់ចូលចិត្តនាងកាន់តែច្រើនឡើងៗក្នុងពេលបច្ចុប្បន្ននេះ។ 

Guzjun Jiraa មុន និងក្រោយកែសម្ផស្ស
Guzjun Jiraa បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]