ភ្នំពេញ៖ ជាទូទៅតារាសិល្បៈស្រីប្រុសជាច្រើន រមែងព្យាយាមបង្កើតអ្វីដែលថ្មី ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ជាពិសេសអាចទាមទារ ចំណាប់អារម្មណ៍ពីអ្នកគាំទ្រ។ ប៉ុន្តែរឿងមួយដែលមិនអាចជៀសផុស និងគួរឲ្យព្រួយបារម្ភនោះ តារាទាំងមុខជាអាចមានស្ទីលថ្មីខ្លះ នឹងជាន់គ្នាឬដូចគ្នាមិនខាន។

ជាក់ស្ដែងថ្មីៗនេះ ក៏មានការបែកធ្លាយរូបភាពរបស់អ្នកនាង សុគន្ធ និសា តុបតែងខ្លួនជានារីផ្កា យ៉ាងស្រស់ស្អាតប្លែកភ្នែក ដោយឡែកស្រាប់តែយប់មិញនេះដែរ កញ្ញា ប៉ាច គីមមួយ ដែលជាតារារួមទ្រនំ បានទម្លាយរូបខ្លួន ជាមួយឈុតផ្កា មើលទៅប្រហាក់ប្រហែលនឹងម្ចាស់បទ«បើស្រលាញ់ម្ដេចទុកអូនចោល» ធ្វើឲ្យមហាជនស្រឡាំងកាំងខ្លាំងតែម្ដង។

យ៉ាងណាមិញ ចំពោះការរៀបចំតុបតែងខ្លួនរបស់អ្នកទាំង២ នៅតែទទួលបានការកោតសរសើរ ពីអ្នកលេងបណ្ដាញសង្គម ព្រោះកន្លងមកគេកម្រឃើញតារាស្រីមួយគូនេះ លេងស្ទីលដូចគ្នាបែបនេះណាស់៕

ចុះប្រិយមិត្តអ្នកអាន ដទៃទៀតយល់យ៉ាងដែរ? តោះបើចង់ជ្រាបកាន់តែច្បាស់ទស្សនារូបភាពខាងក្រោម៖

ប៉ាច គីមមួួយ
ប៉ាច គីមមួួយ
ប៉ាច គីមមួួយ
សុគន្ធ និសា
សុគន្ធ និសា
ប៉ាច គីមមួួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា