បរទេស៖ បន្ទាប់ពីវិលមកស្រុកខ្មែរ ហើយចូលសិល្បៈវិញ មិនទាន់បានប៉ុន្មានផង នៅពេលនេះ តារាសម្តែងសម្បុរស្រអែមអ្នកនាង សារ៉ាយ សក្ខណា បានត្រលប់ទៅបរទេសវិញ ហើយបោះបង់ជីវិតជាតារាសម្តែងម្តងទៀត ដើម្បីរស់នៅជួបជុំជាមួយស្វាមី។

ជាក់ស្តែង ស្របពេលដែលអ្នកនាង សារ៉ាយ សក្ខណា ត្រលប់ទៅបរទេសវិញ គេសង្កេតឃើញថា នាងហាក់ប្រើប្រាស់ជីវិតដ៏សាមញ្ញ ជាមួយស្វាមីរបស់ខ្លួន ដោយនាំកូនស្រីដើរលេងនៅបរទេសយ៉ាងរំភើយ ហាក់មិនខ្វាយខ្វល់ពីជីវិតសិល្បៈ ដែលនាងធ្លាប់សាងកេរ្តិ៍ឈ្មោះមករាប់ឆ្នាំនៅស្រុកខ្មែរនោះទេ។

ទោះជាយ៉ាងណាក្តី មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន នៅតែទន្ទឹងរង់ចាំការត្រលប់របស់អ្នកនាង សារ៉ាយ សក្ខណា វិលចូលសិល្បៈជាថ្មី ព្រោះថាអ្នកគាំទ្រនៅតែចង់តាមដានរាល់ការសម្តែង របស់តារារូបស្រស់ម្នាក់នេះជានិច្ច៕

ស្វាមីរបស់ សក្ខណា និងកូនស្រី
គ្រួសាររបស់ សក្ខណា
គ្រួសាររបស់ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា