(ភ្នំពេញ)៖ បើនិយាយទៅដល់លោក សាន ផានិត មានប្រិយមិត្តជាច្រើនបានស្គាល់ពីតារាមួយនេះ ជាមិនខាន នាអំឡុងឆ្នាំ ២០០០ ដោយលោក ត្រូវគេស្គាល់តាមរយៈបទ «ទូរស័ព្ទប្រាប់ផង» មានការគាំទ្រខ្លាំងពីមិត្ដយុវវ័យ នាពេលនោះផងដែរ។ 

ដោយឡែកនាពេល បច្ចុប្បន្ននេះវិញ ឃើញថាលោក សាន ផានិត មានសន្ទុះការងារសិល្បៈ ខ្លាំងមែនទែន ក្រោយពីលោក បានប្រកាសថាចូលសិល្បៈជាថ្មី ម្ដងទៀត។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ តារាចម្រៀងរូបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្នុងនោះលោក បានបង្ហោះរូបភាពមួយសន្លឹកនៅក្នុងគណនីហ្វេសប៊ុកផ្លូវការ ជាមួយនឹងមិត្តរួមអាជីព តាំងពីចូលសិល្បៈដំបូងមកម្ល៉េះ។ 

ក្នុងនោះគេ មានតារាដូចជា លោក ហេង ពិទូ និងលោក វណ្ណា ពិសិដ្ឋ ដែលជាមិត្តរបស់លោក សាន ផានិត យូរឆ្នាំមកហើយ។ យ៉ាងណាមិញ តារាៗទាំងនោះ សុទ្ធមានឈ្មោះបោះសម្លេង នាពេលបច្ចុប្បន្ននេះ៕

តោះទៅមើលរូបភាពទាំងអស់គ្នា ៖ 

លោក សាន ផានិត
លោក ហេង ពិទូ
សាន ផានិត ហេង ពិទូ រូមទាំងលោក វណ្ណា ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត