ភ្នំពេញ៖ នាព្រឹកនេះដែរ តារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញា លីឡា បានប្រារព្ធពិធីសូត្រមន្តឡើងផ្ទះវីឡាថ្មី ដោយប្រព្រឹត្តទៅយ៉ាងមានសុភមង្គលជាមួយនឹងគ្រួសាររបស់នាង។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងហើយថា មួយរយៈពេលមុននេះ ឃើញថា តារារូបនេះ បានទិញផ្ទះវីឡាតម្លៃជិត៣០ម៉ឺនដុល្លារឯណោះ មិនត្រឹមតែប៉ុណ្ណោះផ្ទះនេះដែរ តារារូបនេះ បានប្រាប់ទៅដល់អ្នកគាំទ្រថា ជាកម្លាំងញើសឈាមដែលនាងបានខិតខំប្រឹងពីមុនមក រហូតមកដល់ពេលនេះ ដើម្បីតែសម្រេចបំណងប្រាថ្នាដ៏ធំមួយនេះរបស់ខ្លួន។

ពេលនេះដែរផ្ទះរបស់នាង បានរៀបចំរួចជាស្រេច ស្របពេលដែលថ្ងៃនេះជាថ្ងៃពិសេសឡើងគេហដ្ឋានថ្មីរបស់នាង ដែលធំ ទូលាយ ការរៀបចំល្អមិនធម្មតានោះទេ។

ជាមួយនឹងភាពជោគជ័យនេះដែរ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនសរសើរដល់រូបនាងគ្រប់គ្នាតែម្តង ដែលតារារូបនេះខំរកប្រាក់ និងធ្វើឲ្យគ្រួសាររបស់ខ្លួនសប្បាយចិត្តបែបនេះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញា លីឡា
កញ្ញា លីឡា
កញ្ញា លីឡា
ផ្ទះថ្មីរបស់កញ្ញា លីឡា
ផ្ទះថ្មីរបស់កញ្ញា លីឡា
ក្នុងថ្ងៃសូត្រមន្តឡើងផ្ទះថ្មីរបស់នាង
ក្នុងថ្ងៃសូត្រមន្តឡើងផ្ទះថ្មីរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]