មណ្ឌលគិរី៖ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅពេលដែលឃើញតារាចម្រៀងល្បីៗ ក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា អ្នកនាង សុខ ស្រីនាង លោក ហ្សូណូ និងតារាសម្តែងកញ្ញា ណាក់ ស្រីណា ដឹកដៃគ្នាទៅថត ដល់ខេត្ត មណ្ឌលគិរី។

យ៉ាងណាមិញ សម្រាប់ការថត MV នៅខេត្តឆ្ងាយបែបនេះ អ្នកគាំទ្រមិនទាន់ដឹងនៅឡើយនោះទេថា តារាប្រុសស្រីទាំងនេះ នឹងថតបទចម្រៀង ឬថតអ្វីនោះទេ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើន អន្ទះសារចង់ដឹងនិង ចង់ទស្សនា នូវអ្វីដែលពួកគេបានថត ឆាប់ៗនេះណាស់ ព្រោះថាតារាប្រុសស្រីទាំងនេះ សុទ្ធសឹងតែជាតារាល្បីៗ៕

ស្រីណា និងស្រីនាង
កញ្ញា ស្រីណា និងហ្សូណូ
ស្រីនាង ស្រីណា និងហ្សូណូ
ក្រុមការងារ
សុគន្ធកញ្ញា និងហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា