ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងរួចមកហើយថា កាលពីមួយរយៈពេលមុននេះ បន្ទាប់ពីមានរឿងរ៉ាវជាប់គ្នាផ្ទួនៗ ធ្វើឲ្យម្ចាស់ពានរង្វាន់លោកប៊ុត សីហា បានបាត់ឱកាសជាច្រើននៅក្នុងពិភពសិល្បៈចម្រៀង ទាំងក្នុងនិងក្រៅប្រទេស ធ្វើឲ្យបណ្តាអ្នកគាំទ្រសោកស្តាយគ្រប់គ្នាដែលលោកជួបរឿងបែបនេះ។

មិនត្រឹមតែ មានការសោកស្តាយប៉ុណ្ណោះទេ អ្នកគាំទ្រក៏បានចូលរួមលើកទឹកចិត្តដល់តារារូបនេះជានិច្ច។ យ៉ាងណាមិញ ស្របពេលជាមួយនឹងការធ្លាក់កូដយ៉ាងខ្លាំងនៅក្នុងពិភពសិល្បៈ តារារូបនេះក៏មិនសូវមានគេហៅច្រៀងនៅតាមការប្រគុំតន្តី្រនានាដូចកាលពីមុនឡើយ ខណៈពេលដែលជីវភាពរបស់លោកកំពុងធាក់ចុះផងនោះ។

តែកាលពីថ្មីៗនេះលោកក៏មានសំណាងម្តងទៀត ដោយបានឡើងឆាកច្រៀងបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ជាថ្មី ធ្វើឲ្យបណ្តាអ្នកគាំទ្ររំភើបគ្រប់គ្នាតែម្តង។

ស្របពេលជាមួយគ្នានេះម្ចាស់ពានរង្វាន់រំភើបចិត្តយ៉ាងខ្លាំង ថែមទាំងបានបញ្ចេញសារមួយថា៖«ទាំងពីរ បទនេះសូមផ្ញើជូន ពុកម៉ែបងប្អូនទាំងអស់គ្នាស្តាប់កំសាន្ត ទាំងក្នុង និងក្រៅប្រទេស អរគុណយ៉ាងខ្លាំងទៅដល់បង (គួច ខេវិន) ដែលបានអញ្ជើញខ្ញុំបាទទៅច្រៀងគ្រប់កម្មវិធី ជាពិសេសនោះ អគុណដល់ PNN TV Cambodia នឹង ក្រុមការងារទាំងអស់ដែលទទួលស្វាគមន៍ខ្ញុំយ៉ាងល្អ ពីខ្ញុំបាទ(ប៊ុត សីហា)»៕

ចង់ឃើញតារារូបនេះច្រៀងម្តងទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា