ភ្នំពេញ ៖ អតីតតារាសម្ដែងវ័យក្មេង កញ្ញា បេនី យុំាង កំពុងជួបទុក្ខធំ ខណៈលោកយាយជាទីគោរពស្រលាញ់ ទើបតែទទួលមរណភាពកាលពីយប់មិញនេះ ។
ជាក់ស្ដែង ដោយយោងទៅតាមរូបភាពដែល តារាស្រី កញ្ញា បេនី យុំាង បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន អមនឹងសារយ៉ាងក្រៀមក្រំថា៖« សូមឲ្យលោកយាយទៅអោយបានសុខ នេះគឺជារឿងដ៏សោកសៅមួយសម្រាប់ខ្ញុំ លាហើយមនុស្សជាទីស្រលាញ់ ចៅពិតជានឹកលោកយាយខ្លាំងណាស់» ។
យ៉ាងណាមិញ ដំណឹងនេះបានធ្វើឲ្យទស្សនិកជន សម្ដែងក្ដីអាណិតចំពោះតារាស្រីរូបនេះជាខ្លាំង ដោយក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើនបានផ្ញើសាររំលែកទុក្ខ ក៏ដូចផ្ដល់កម្លាំងចិត្ត ជូនអ្នកនាងផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]