ចិន៖ នារីវ័យក្មេងជនជាតិចិនម្នាក់ ជួបរឿងស៊យធំដែលមិននឹកស្មានដល់ បន្ទាប់ពីបានជួលរថយន្តស៊េរីទំនើប Ferrari តម្លៃខ្ទង់សែនដុល្លារ ជិះចេញមកមិនទាន់ទាំងបានប៉ុន្មានផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលមួយប៉ប្រិចភ្នែក បណ្តាលឲ្យខូចខាតរថយន្តស្ទើរតែទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើង កាលពីចុងសប្តាហ៍កន្លងទៅនេះ ស្ថិតនៅតាមបណ្តោយផ្លូវមួយកន្លែង ក្នុងទីក្រុង Wenling ខេត្ត Zhejiang ប្រទេសចិន។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ នារីរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ បានទៅជួលរថយន្ត Ferrari 458 ពណ៌ក្រហមមួយគ្រឿង ដែលត្រូវបានគេដឹងថា រថយន្តប្រភេទនេះមានតម្លៃរហូតដល់ទៅ ៦៦០,០០០ដុល្លារអាមេរិកឯណោះ។

រូបភាពក្នុងថ្ងៃកើតហេតុ

ប៉ុន្តែជារឿងដ៏អកុសល ខណៈពេលដែលនារីរងគ្រោះជិះចេញពីកន្លែងជួល យ៉ាងលឿនស្លុយ មិនទាន់បានប៉ុន្មាននាទីផង ក៏ស្រាប់តែរេចង្កូតទៅបុករនាំងដែកពុះចែកផ្លូវ រួចក៏ជ្រុលទៅបុកនឹងរថយន្ត BMW X3 ពណ៌.សមួយគ្រឿងទៀត ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា ជាហេតុធ្វើឲ្យរថយន្តមួយគ្រឿងនេះ ប៉ើងខ្ទាតទៅបុកតនឹងរថយន្ត Nissan ពណ៌ខ្មៅមួយគ្រឿងផ្សេងទៀត (ទិសដៅស្របគ្នា) បណ្តាលឲ្យម្ចាស់ឡាន Nissan វ័ធកន្ទុយរេក្បាលទៅបុករនាំងដែកពុះចែកផ្លូវជាបន្ត របើកអស់ជាច្រើនផ្ទាំង។

ក្រោយកើតហេតុ រថយន្តបង្កហេតុ Ferrari ត្រូវបានគេរាយការណ៍ថា បានរងការខូចខាតយ៉ាងដំណំ ខ្ទេចខ្ទីតួខាងមុខនៃរថយន្តស្ទើរតែទាំងស្រុង។ ចំណែកឯរថយន្ត២គ្រឿងផ្សេងទៀត BMW X3 និង Nissan ក៏បានរងការខូតខាតតួខាងមុខយ៉ាងដំណំដូចគ្នាផងដែរ។

រូបភាពក្នុងថ្ងៃកើតហេតុ

យ៉ាងណាមិញ យោងតាមកាសែតក្នុងស្រុក មុនកើតហេតុ ស្រីស្អាតខាងលើនេះ ក៏ត្រូវបានគេដឹងដែរថា នាងបានថតវីដេអូឃ្លីបខ្លីមួយ នូវទិដ្ឋភាពខាងមុខតួប៉ាណូនាឡិកាក្នុងរថយន្ត ខណៈពេលដែលនាងកំពុងតែឈប់រង់ចាំភ្លើងស្តុប ដោយនិយាយថា៖

«នេះគឺជាលើកទីមួយហើយ ដែលខ្ញុំបានបើក Ferrari ។ ខ្ញុំពិតជាមានអារម្មណ៍ថាវាអស្ចារ្យបំផុត»

បើទោះបីជាយ៉ាងណាក្តី ក្រោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះកើតឡើង គេមិនច្បាស់ទេថា នារីខាងលើនេះ នឹងមានខាងក្រុមហ៊ុនធានារ៉ាប់រង ចេញមុខជួយដោះស្រាយ ឬនាងទទួលបន្ទុកជួសជុល រាល់ការខូចខាតដោយខ្លួនឯង ឬយ៉ាងណានោះទេ។ ខណៈដែលរថយន្ត Ferrari មួយគ្រឿងនេះ ត្រូវបានគេប៉ាន់ប្រមាណបានថា ចំពោះថ្លៃជួសជុលគឺមានតម្លៃខ្ពស់ រហូតដល់ទៅជាងពាក់កណ្តាល ពោលគឺជាង ៣សែនដុល្លារអាមេរិកឯណោះ ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖  

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]