ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានតារាស្រីប្រុសល្បីៗជាច្រើនរូប សម្រុកនាំគ្នាបង្កើតរបរថ្មីៗបន្ថែមពីលើអាជីពដែលខ្លួនកំពុងធ្វើរាល់ថ្ងៃ ។ ហើយអ្វីដែលគួរឲ្យ​កត់សម្គាល់ ភាគច្រើននៃតារាទាំងនោះ តែងយកសម្លៀកមួយទឹករបស់ខ្លួនមកដាក់លក់ឡៃឡុង និងមានអ្នកខ្លះទៀត បានលក់ផលិតផលថែរក្សាសម្រស់ ទៅតាមចំណូលចិត្តរៀងៗខ្លូន។

តែមានរឿងមួយ ដែលមិននឹកស្មានដល់នោះគឺ សូម្បីតែតារាសម្ដែងចាស់វស្សាអ្នកនាង លី ម៉ារីណា ក៏ឆ្លៀតបន្ថែមមុខជំនួញថ្មីមួយទៀតដែរ គ្រាន់តែរបរនោះ ហាក់មានភាពខុសប្លែកខ្លាំងមែនទែន ពីតារាស្រីៗដទៃតែប៉ុណ្ណោះ។ ដោយអ្នកនាង បែរជាសម្រេចចិត្តប្រកាសលក់កង់គ្រប់ម៉ូត គ្រប់ម៉ាក រួមទាំងឧបករណ៍ហាត់ប្រាណ ដែលនាំចូលពីអាមេរិកទៅវិញ។

នេះជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងសម្រាប់ប្រិយមិត្ត ទស្សនិកជន ព្រោះកន្លងមកកម្រមានតារាស្រីណា បែកគំនិតលក់កង់បែបនេះណាស់។ យ៉ាងណាមិញចំពោះអាជីវកម្មថ្មីរបស់អ្នកនាង គ្រប់គ្នារំពឹងថា មុខជាទទួលបានការគាំទ្រខ្លាំងជាក់ជាមិនខាន៕

លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា
លី ម៉ារីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី ម៉ារីណា