ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងរួចមកហើយថាកាលពីពេលថ្មីៗនេះកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោកព្រាប សុវត្ថិ បានចាប់ដៃគ្នាជាមួយនឹងតារាកំប្លែងអ្នកនាងខ្ញុង មករកស៊ីចលនទ្រព្យបន្ថែមពីលើការងារសិល្បៈមួយទៀត ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ដោយមិននឹកស្មានថា តារាទាំងនេះ មានមុខរបរជាច្រើនក្រៅពីការងារសិល្បៈ។

ព្រាប សុវត្ថិ ពេលសែនបើកគម្រោងថ្មី

តែក្រៅពីកំពូលតារាចម្រៀង និងតារាកំប្លែងរូបនេះ គឺនៅមានតារាសម្តែងមួយរូបទៀត គឺលោកឃុំ ប៉ុណ្ណាដែត ដែលជាស្វាមីអ្នកនាងយក់ ថិតរដ្ឋា ដែលបាននាំគ្នារកស៊ីខាងអចលនទ្រព្យបែបនេះ ស្របពេលដែលការងារសិល្បៈរបស់អ្នកទាំងពីរ កំពុងតែមានការរីកចម្រើនរកពេលសម្រាកពុំបាន។

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ ភរិយារបស់លោក ទើបតែនឹងបើកហាងលក់គ្រឿងហូបមួយ តែពេលនេះស្រាប់តែស្វាមីរបស់នាងថែមអាជីពខាងរកស៊ីអចលនទ្រព្យមួយទៀត ពិតជាមិនធម្មតានោះទេ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្ររបស់តារាទាំងនេះបានកោតសរសើរដល់ពួកគេដែលខិតខំរកស៊ីខ្លាំងបែបនេះ ទោះបីជាកំពុងល្បីខ្លាំងនៅក្នុងពិភពសិល្បៈយ៉ាងណាក្តី៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ឃុំ ប៉ុណ្ណាដែត និងភរិយា
ឃុំ ប៉ុណ្ណាដែត និងភរិយា
ឃុំ ប៉ុណ្ណាដែត ពេលសែនបើកគម្រោងថ្មី
ឃុំ ប៉ុណ្ណាដែត ពេលសែនបើកគម្រោងថ្មី
ឃុំ ប៉ុណ្ណាដែត ពេលសែនបើកគម្រោងថ្មី
ពេលសែនបើកគម្រោងថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុំ ប៉ុណ្ណាដែត