ភ្នំពេញ៖ បើគិតមកទល់ពេលនេះ គឺគម្រប់ខួបមរណភាពមួយខែហើយ ដែលម្ដាយជាទីស្រលាញ់របស់ តារាចម្រៀងស្រី កញ្ញា ស៊ឹម ថៃណា បានលាចាកឆ្ងាយពីនាង ដោយគ្មានថ្ងៃវិលរកនាងវិញ នោះឡើយ។

ជាក់ស្ដែង នៅក្នុងថ្ងៃគម្រប់ខួបមរណភាពម្ដាយនេះដែរ តារាចម្រៀងស្រី កញ្ញា ស៊ឹម ថៃណា បានបញ្ចេញរូបថតម្ដាយខ្លួន អមជាមួយនឹងសារដ៏ក្ដុកក្ដួលមួយថា «ថ្ងៃនេះ26.06.2018 គឺគម្រប់មួយខែហើយ ដែលម៉ែបានចាកចេញពីផ្ទះ ម៉ែមិនដែលដើរចោលផ្ទះយូរចឹងទេ ពេលម៉ែចាកចេញទៅបាត់គឺពួកខ្ញុំមិនចង់ហៅឲ្យ ម៉ែត្រឡប់មកវិញឡើយ ព្រោះម៉ែត្រូវទៅនៅផ្ទះថ្មី កន្លែងថ្មីដែលគ្មានភាពឈឺចាប់ គ្មានការគិត ការព្រួយបារម្មណ៍ មានតែភាពស្ងប់ នៅទីនេះពួកខ្ញុំចេះមើលថែរខ្លួនហើយ នឹកម៉ែ »។

ជាមួយសារដ៏សោកសៅនេះដែរ ក៏មានមហាជន និងមិត្តសិល្បៈជាច្រើន បានសម្ដែងក្ដីអាណិត និងបានជួយលើកទឹកចិត្ត រួមទាំងផ្ដល់កម្លាំងចិត្តឲ្យរូបនាង ផងដែរ៕  

ស៊ឹម ថៃណា​ និងម្ដាយ
ស៊ឹម ថៃណា​ និងម្ដាយ
ម្ដាយ ស៊ឹម ថៃណា
សារ ស៊ឹម​ ថៃណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឹុម​ ថៃណា